ព័ត៌មានថ្មីបំផុត

បន្ទប់​សម្រាក​បណ្តោះអាសន្ន មាន​រាង​ប្រអប់​សម្រាប់​ប​អ្នកដំណើរ​នៅ​ព្រលានយន្តហោះ

ដោយ: ann ថ្ងៃពុធ ទី២៥ ខែវិច្ឆិការ ឆ្នាំ២០១៥ 2,343,003
ព័ត៌មានប្លែកៗ
ANN បន្ទប់​សម្រាក​បណ្តោះអាសន្ន មាន​រាង​ប្រអប់​សម្រាប់​ប​អ្នកដំណើរ​នៅ​ព្រលានយន្តហោះ

​អ្នក​ច្នៃប្រឌិត​សញ្ជាតិ​រុស្ស៊ី បាន​បង្កើត​បន្ទប់​សម្រាក​បណ្តោះអាសន្ន មាន​រាង​ជា​ប្រអប់ (Sleep Box) សម្រាប់​បម្រើ​សេវាកម្ម នៅតាម​ព្រលានយន្តហោះ​។​

​ការបង្កើត​នេះ​គឺ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អ្នកដំណើរ ដែល​ត្រូវ​ចំណាយពេល​រង់ចាំ​ជាច្រើន​ម៉ោង ដើម្បី​បន្ត​ជើងហោះហើរ​ជា​បន្តទៀត​។​

​បន្ទប់​ប្រអប់​នេះ មាននៅ​ព្រលានយន្តហោះ​ទីក្រុង​មូ​ស្គូ ដែល​ត្រូវបាន​បំពាក់​នូវ​គ្រែ​គេង​ចំនួន​៣ មាន​ឌុយ​ភ្លើង គោម​ភ្លើង សម្រាប់​អាន​សៀវភៅ​Wi-Fi  ទូរទស្សន៍​ថាច់​ស្គ្រី​ន ទូរ​ទុកដាក់​សម្ភារៈ ទូរ​សុវត្ថិភាព និង​មាន​វាំងនន​គ្រប់គ្រង ដោយ​ប្រព័ន្ធ​អគ្គិសនី​ទៀតផង តែ​គ្មាន​បន្ទប់ទឹក​ទេ​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១