ព័ត៌មានថ្មីបំផុត

មិនមែន​ឲ្យ​តែមាន​សម្ភារ​ល្អ​ប្រើប្រាស់ បញ្ជាក់ថា អ្នកមាន​ជីវិត​ល្អ​នោះទេ​

ដោយ: ANN ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 980
វប្បធម៌, អប់រំ
ANN មិនមែន​ឲ្យ​តែមាន​សម្ភារ​ល្អ​ប្រើប្រាស់ បញ្ជាក់ថា អ្នកមាន​ជីវិត​ល្អ​នោះទេ​

 

​មិនមែន​ឲ្យ​មាន​សម្ភារ​ល្អ​ប្រើប្រាស់ សុទ្ធសឹងតែ​បញ្ជាក់ថា អ្នក​មានជីវិត​ល្អប្រសើរ​នោះឡើយ​។ កត្តា​ជាច្រើន​ផ្សេងៗ​ទៀត​ដែល​អាច​បញ្ចា​ក់ថា អ្នកមាន​ជីវិត​ដែល​ល្អប្រសើរ ដោយ​អ្នក​មិនដឹង​ខ្លួន ៖

 

១. អ្នកមាន​ការងារ​ធ្វើ​
​បើទោះបីជា​ការងារ ប្រភេទ​ណាក៏ដោយ ប្រសិនបើ​អ្នកធ្វើ​វា​ដោយ​កំលាំង​ញើស​ឈាម ឬ​ដោយ​ភាព​សុចរិត គឺ​សុទ្ធសឹងតែ​ល្អ​សម្រាប់​ល្អ និង​អ្នកដទៃ​។ ពេល​វា​អាច​ផ្ដល់​ប្រាក់កំរៃ តិច ឬ​ច្រើន ទៅតាម​សមត្ថភាព​របស់​អ្នក​។ ម្យ៉ាងវិញទៀត​អ្នក​នៅមាន​ឪ​កាស​ផ្សេងៗ ដោយ​គ្រាន់តែ​ពេលខ្លះ វា​មិន​ដល់​មកដល់​តែប៉ុណ្ណោះ​។​

 

២. អ្នកមាន​ក្ដី​សុ​បិ​ន្ត​
​មនុស្ស​ជាច្រើន សុទ្ធសឹង​តែមាន​គោលដៅ ឬ​ក្ដៅ​សុ​បិ​ន្ត​របស់ខ្លួន ។ នៅពេលដែល​អ្នក​ខិតខំ​ចាប់យក​គោលដៅ ឬ​ក្ដី​សុ​បិ​ន្ត​ទាំងនោះ បើទោះបីជា​វា យូរ ឬក៏​ឆាប់​ក៏ដោយ តែ​វា​អាចជួយ​ឲ្យ​ជីវិត​អ្នកមាន​ភាពល្អប្រសើរ​។​

 

៣. អ្នករស់នៅ​ដោយ​សប្បាយចិត្ត​
​ភាពសប្បាយ មិនមែន​ចេះតែ​កើតឡើង​នោះឡើយ​។ ពេលខ្លះ​អ្នក​ក៏​អាចជួយ​ប្រទេះ​រឿង​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍មិនល្អ​នោះដែរ​។ ប៉ុន្តែ​អ្វីដែល​សំខាន់ អ្នកមាន​សិទ្ធ​ក្នុងការ​ជ្រើសរើស​សភាព​ទាំងនេះ​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១