ព័ត៌មានថ្មីបំផុត

ចូរ​អ្នក​គួរ​ឈប់​ធ្វើ​រឿង​ទាំង​៣​ចំណុច​នេះ

ដោយ: ANN ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 1,012
វប្បធម៌, អប់រំ
ANN ចូរ​អ្នក​គួរ​ឈប់​ធ្វើ​រឿង​ទាំង​៣​ចំណុច​នេះ

 

ជាការ​ពិតណាស់​ឈានដល់​វ័យ​កាន់តែ​ធំ ការគិត ឬ​សកម្មភាព​របស់​មនុស្សៗ​តែងតែ​ផ្ដាស់​ប្ដូរ​ទៅតាម អាយុកាល​របស់ខ្លួន​។ ក្នុងនោះ​រឿង​មួយចំនួន​ដែល​អ្នក​គួរ​ឈប់​អនុវត្តន៍ និង​ចាប់​ផ្ដើមធ្វើ​នៅពេល​ដែរ​អ្នកមាន​អាយុ ២៤ ៖

 

១. កុំ​ព្យាយាម​ធ្វើតាម​គំនិត​អ្នកដទៃ​
​    ​វា​ជាការ​ពិតណាស់ ដែល​ធម្មជាតិ​របស់​ម​នុស្ស​ម្នាក់ តែងតែ​បារម្ភ​ពី​ការគិត ឬ​ការវាយតំ​លៃ​ពី​អ្នកដទៃ​នោះ​។ ទោះបីជា​យ៉ាងណា វា​មិនត្រូវ​ទាំងស្រុង​ទាំងអស់​នោះឡើយ អ្នក​ត្រូវ​ចេះ​គិត ឬ​វិភាគ​ដោយ​ខ្លួន​អ្នក​។ ពេលខ្លះ​ការគិត​របស់​អ្នក​អាចជា​ភាពជោគជ័យ​មួយ​ដែល​អ្នកមើល​មិនឃើញ​ផងដែរ​។​

 

២. កុំ​នៅ​ព្យាយាម​ផ្ដល់​សង្ឃឹមលើ​អ្វីដែល​គន្លង​ផុត​ទៅ​
​    ​ការ​ឲ្យ​សង្ឃឹម​ទៅលើ រឿង​មួយចំនួន​ដូចជា អតីត​កាលដែល​គន្លង​ផុត​ទៅ​វា​មិន​ងាយ និង​ជួយ​ឲ្យ​អ្នកទទួលបាន​ភាពល្អប្រសើ​រ​នោះឡើយ ។ អ្នក​គួរ​ធ្វើការ​ចាប់យក​ក្ដីសង្ឃឹម​ថ្មី ដែល​មាននៅ​ជុំ​ខ្លួន​របស់​អ្នក​ទើប​ជាការ​ប្រសើរ​។​

 

៣. កុំ​ចំណាយពេល​ច្រើនពេក ទៅលើ​បណ្ដាញ​អ៊ី​ន​ធ័​រ​ណែ​ត​
​    ​បច្ចុប្បន្ននេះ មនុស្ស​ទាំងអស់​សុទ្ធសឹង​តែមាន​ទំនាក់ទំនង​គ្នា​ទៅតាម​បណ្ដាញ​អ៊ី​ន​ធ័​រ​ណែ​ត​។ អ្នក​គួរប្រើ​ប្រាស់​សម្រាប់​ផលប្រយោជន៍​ការងារ ឬ​កត្តា​ផ្សេងៗ ជាជាង​ការ​ចំណាយពេល​ទាំងនេះ ត្រឹមតែ​អង្គុយ​តាមដាន​សកម្ម​អ្នកដទៃ​នោះ​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១