ព័ត៌មានថ្មីបំផុត

អាកាសធាតុ​ប្រែ​ប្រូ​ល ប៉ះពាល់​ដល់​សុខភាព​

ដោយ: ANN ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 914
វប្បធម៌, អប់រំ
ANN អាកាសធាតុ​ប្រែ​ប្រូ​ល ប៉ះពាល់​ដល់​សុខភាព​

 

​អំឡុងពេល​មាន​អាកាសធាតុ​មិន​ទៀត​ទាត់ ជូន​ក្តៅ ជូន​ត្រជាក់ អាចធ្វើ​អោយមាន​អាការ​វិលមុខ ឈឺក្បាល និង​គេង​មិន​លក់ ។​បញ្ហា​នេះ វេ​ជ្ផ​បណ្ឌិត វ៉ូ​ល​ហ្វ៍ គុន​ធើរ បែន​ហាត​ត៍ អ្នកឯកទេស​ជំងឺ ប្រតិកម្ម​ធាតុអាកាស នៅ​ក្រុង​មុយ​និ​ច ប្រទេស​អាល្លឺម៉ង់ រំលឹកថា អាកាសធាតុ​ប្រែប្រួល​ញឹកញាប់ អាច​បណ្តាលអោយ​សរសៃ​ឈាម​រីក​មាឌ និង​សម្ពាធ​ឈាម​ចុះ​ទាប ចំពោះ​អ្នកមាន​រាងកាយ​មាំមួន គឺអាច​សម្រប​ខ្លួន​បាន​ឆាប់រ​ហ័យ ដោយ​មិនមាន​បញ្ហា ។​

 

ផ្ទុយទៅវិញ អ្នកជំងឺ​គ្រុន ដែលមាន​សម្ពាធ​ឈាម​ទាប និង​ពិសា​ថ្នាំ អាចមាន​បញ្ហា​ឈាម​ខ្យល់ ដោយសារ​អាកាសធាតុ​ប្រែប្រួល ឆាប់រ​ហ័យ តែង​ប៉ះទង្គិច​ដល់​អ្នក​ដែល​ពិសា​ថ្នាំ កាន់តែខ្លាំង​ជាង​មុន ហើយ​ក្រុមមនុស្ស​ដែលមាន​អត្រា ប្រឈម​ខ្ពស់បំផុត គឺ​មនុស្ស​ចាស់ជរា អ្នកជំងឺ​ទឹកនោមផ្អែម និង​ទារក ។​

 

អ្នកឯកទេស បាន​ណែនាំ​ថា ក្នុង​ថ្ងៃ​ណា អាកាសធាតុ​ក្តៅស្អុះ​ស្អាប់ ហប់​ខ្យល់ គួរ​ស្លៀកពាក់​អោយមាន​ភាព​ធូររលុង ពិសា​ទឹក​អោយបាន​ច្រើន ជាង​១​លីត្រ ក្នុង ១​ថ្ងៃ ។​ចំណែកឯ​អ្នកមាន​បញ្ហា​សុខភាព អាច​ពិបាក​ក្នុងការ​សម្រប​ខ្លួន ជាពិសេស ក្នុងអំឡុងពេល​មាន​រដូវ គួរតែ​ចៀសវាង​ធ្វើការ​ត្រាំត្រែង ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១