ព័ត៌មានថ្មីបំផុត

អាថ៌កំបាំង ដើម្បី​សុខភាព​ល្អ​

ដោយ: ANN ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 560
វប្បធម៌, អប់រំ
ANN អាថ៌កំបាំង ដើម្បី​សុខភាព​ល្អ​

 

- ទទួលទាន​បន្លែ និង​ផ្លែឈើ មួយថ្ងៃ ៥​ដង (៥​ចាន​តូច​) អោយបាន​ច្រើន​មុខ ។​
- ទទួលទាន​ធញ្ញជាតិ មួយថ្ងៃ ៣​ដង រួមទាំង​នំប៉័ង​ហូល​វីត និង​បាយ​ពី​អង្ករសំរូប​ផងដែរ ។​
- មិនគួរ​ទទួលទាន​ជាតិ​ខ្លាញ់​លើសពី ៦០-៧០​ក្រាម ឡើយ ។​
- ទទួលទាន​បន្លែ​និង ផ្លែឈើ​ស្រស់ មួយថ្ងៃ ២​លើក ដូចជា ប៉ោម បន្លែ ឬ​ឃិនឆាយ​ព្រោះ​ជា អាហារ​ជួយ​អោយ​រាងកាយ មាន​ភាព​ស្រស់ស្រាយ ។​

 

- ទទួលទាន​សាច់សត្វ​អោយ​តិច តែ​ទទួលទាន​ត្រី​អោយ​ច្រើន ។​គួរ​ទទួលទាន​សាច់សត្វ មួយ​សប្តាហ៍ ២​ដង និង​គួរ​ទទួលទាន​ខ្លាញ់ត្រី អោយបាន​ញឹកញាប់ ។​
- ទទួលទាន​ទឹកដោះគោ ឬ​ផលិតផល​ពី​ទឹកដោះគោ មួយថ្ងៃ​ម្តង ដើម្បីអោយ​បាន​សារធាតុ​កាល់ស្យូម បំប៉ន​ឆ្អឹង ។​
- ទទួលទាន​អាហារ​កំប៉ិកកំប៉ុក ក្រៅ​ពេល​បន្តិចបន្តួច​បាន​ហើយ ។​
- មិនបាច់​ខ្លាច​អាហារ ក្លាស្សេ​រឹង​ទេ ព្រោះ​យ៉ាងណា ក៏​វា​ប្រសើរ​ជាង អាហារ​ឆ្អិន​ស្រាប់ (Fast Food) ដែរ ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១