ព័ត៌មានថ្មីបំផុត

លើក​ដុំ​ដែក ជួយ​ដល់​សុខភាព​មនុស្ស​ចាស់​

ដោយ: ANN ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 563
វប្បធម៌, អប់រំ
ANN លើក​ដុំ​ដែក ជួយ​ដល់​សុខភាព​មនុស្ស​ចាស់​

 

​ថ្មីៗ​នេះ សមាគម​ជំងឺ​បេះដូង អាមេរិក (American Heart Association) បាន​អះអាងថា ការលើក​ដុំ​ទម្ងន់ តូចៗ អាចជួយ​អោយ​មនុស្ស​ចាស់ និង​អ្នកជំងឺ​បេះ​ដូ​អ មាន​សុខភាព រឹង​ម៉ាំ​ជាង​មុន ។​

 

 

​សមាគម​អ្នកជំងឺ​បេះដូង បាន​អះអាង​ដូចនេះ ដោយសារ​យោងតាម​ការ​សិក្សា​រយៈពេល ១០​សប្តាហ៍ ទៅលើ​មនុស្ស​ចាស់ ដែលមាន​អាយុ​ជា​មធ្យម ៨៧​ឆ្នាំ ដែល​លើក​ដុំ​ទម្ងន់ រកឃើញថា ពួកគាត់​មាន​សាច់ដុំ​រឹង​ម៉ាំ អាច​ឡើង​កាំជណ្តើរ​បាន ខណៈដែល​ការសិក្សា​លើ​ស្ត្រី​វ័យ​ចំណាស់ ដែលមាន​ជំងឺ​បេះដូង រយៈពេល ១០​សប្តាហ៍ បង្ហាញថា កម្លាំង​សាច់ដុំ បាន​កើនឡើង ៤៣% ហើយ​អាច​ដើរ​បាន​ចម្ងាយ​កើនឡើង ៤៦% ក្នុងអំឡុងពេល​ដើរ ៦​នាទី ។​

 

 

​ប៉ុន្តែ​បណ្ឌិត​អា​មី​ត ខេ​រ៉ា (Amit khera) ពី​សាកលវិទ្យាល័យ វេ​ជ្ផ​សាស្ត្រ តិ​ត​សាស់ ភាគ​និរតី (University of Texas South-western Medical Center) បាន​មានប្រសាសន៍ថា អ្នកជំងឺ​បេះដូង អាច​លើក​ដុំ​ទម្ងន់ ពី ០.៥ គ​.​ក្រ ទៅ ២​គ​.​ក្រ បាន ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១