ព័ត៌មានថ្មីបំផុត

កំប្លែង៖​ ការពារ​សុ​វត្តិភាព​

ដោយ: ANN ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 490
វប្បធម៌, អប់រំ
ANN កំប្លែង៖​ ការពារ​សុ​វត្តិភាព​

 

​បុរស​ត្រដិត​មាឌធំ​ម្នាក់ ដើរចូល​ក្នុង​ការិយាល័យ​ក្រសួង​"​ត​..​ត​..​តើ​...​ក​...​កា​...​កា​រិ​យា​ល​...​ល័យ​...​រ​...​រ​...​រដ្ឋ​...​រដ្ឋ​...​រដ្ឋបាល​...​នៅ​.​ខ​..​ខាង​ណា​?"
​បុរស​ត្រ​ដឹ​ត​សួរ បុគ្គលិក​ម្នាក់​នៅ​ទីនោះ ។ បុគ្គលិក​នោះ មិន​ឆ្លើយ ហើយ​ងើប​ដើរចូល​ក្នុង​បន្ទប់ទឹក​បាត់ ។​

 

​ដោយ​ចាំ​យូរពេក បុរស​ត្រ​ដឹ​ត​នោះ ចេញទៅ​បាត់ ទើប​បុគ្គលិក​ម្នាក់​នោះ ត្រឡប់មក​អង្គុយ​កៅអី​ខ្លួន​វិញ ។​ឃើញ​ដូច​នោះ ភ្ញៀវ​ម្នាក់​ដែល​អង្គុយ​នៅក្បែរ​សួរ​អ្នករដ្ឋបាល​"​ម្តេចក៏​លោក​មិន ឆ្លើយ​សំនួរ​គាត់​?"​។​អ្នករដ្ឋបាល​តប​"​ល​..​ល​..​លោក​ឯង​...​ច​...​ចង់​....​អ​...​អោ​...​អោយ​...​គ​...​គាត់​..​គាត់​វ​...​វាយ​ខ្ញុំ​ហ្អី​!"

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១