ព័ត៌មានថ្មីបំផុត

គ្រិៈ​ស្ថាន​អង្គរ ថា ភ្ញៀ​ង​ទេសចរ​ចិន ដែល​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ ជាប់​លំដាប់ថ្នាក់​ទី​១

ដោយ: ទេព មង្គល ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 1,628
ទេសចរណ៍
ANN គ្រិៈ​ស្ថាន​អង្គរ ថា ភ្ញៀ​ង​ទេសចរ​ចិន ដែល​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ ជាប់​លំដាប់ថ្នាក់​ទី​១

រាជធានី​ភ្នំពេញ​៖ គ្រិៈ​ស្ថាន​អង្គរ នៃ​អាជ្ញាធរ​អប្សរា បាន​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ ថា  ចំនួន​ភ្ញៀវទេសចរ​ដែល​ចូលមក​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ កាលពី​ឆ្នាំ​២០១៦ កន្លងទៅ មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន ជាប់​លំដាប់ថ្នាក់​ទី​១​។​

​ស្ថាប័ន​នេះ បានលើកឡើង​នៅក្នុង​របាយការណ៍​ផ្លូវការ​មួយ​របស់ខ្លួន ដែល​ត្រូវបាន​គេ​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ កាលពី​ព្រឹក ថ្ងៃទី​១១ មករា នេះ ថា កាលពី​ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ ភ្ញៀវទេសចរ​ចិន បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា តំបន់​អង្គរ​ច្រើនជាងគេ​បំផុត រហូតដល់​ជិត​៦៧​ម៉ឺន​នាក់ កើនឡើង​៣០% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ខណៈ​ប្រទេស​កូរ៉េខាងត្បូង ជាប់​លេខ​២ មាន​ចំនួន​ជិត​២៥​ម៉ឺន​នាក់ និង​សហរដ្ឋអាមេរិក ជាប់​លេខ​៣ មាន​ចំនួន​ជាង​១៥​ម៉ឺន​នាក់​នោះ​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គ្រឹះស្ថាន​អង្គរ កាលពីពេល​កន្លងទៅ បាន​ឲ្យ​ដឹងថា  រយៈពេល​១២​ខែ ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០១៦ ខ្លួន​បាន​លក់​ប័ណ្ណ ចូល​ទស្សនា​តំបន់​អង្គរ ទៅ​ឲ្យ​ភ្ញៀវទេសចរ​បរទេស ចំនួន​២,១៩៧,២៥៤​នាក់ កើនឡើង​៤.៦៣​ភាគរយ ប្រមូល​ចំណូល​បាន ៦២,៥៨២,២០០​ដុល្លារ​អាមេរិក កើនឡើង ៤.២១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៥៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១