ព័ត៌មានថ្មីបំផុត

មូលហេតុ​ដែល​អ្នក​មិនគួរ​អង្គុយ​នៅតែ​មួ​យក​កន្លែង​ជាប់​រហូត​

ដោយ: ហម ឥន្ទ្រចេស្ដា ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧ 744
វប្បធម៌, អប់រំ
ANN មូលហេតុ​ដែល​អ្នក​មិនគួរ​អង្គុយ​នៅតែ​មួ​យក​កន្លែង​ជាប់​រហូត​

ការ​អង្គុយ​ជាប់ គឺ​មិន​ប្រាកដថា​ផ្ដល់​ផល​ល្អ​ទាំងស្រុង​ដូច​អ្នក​គិត​នោះឡើយ ។ ជាការ​ពិតណាស់​ជា​រៀងរាល់​ថ្ងៃនេះ មនុស្ស​ស្ទើរតែ ៩០%​ទៅហើយ​ដែល​ចំណាយ​របស់ខ្លួន​ប្រមាណ​ជា ៦០% សម្រាប់​ការ​អង្គុយ​ជាជាង​ការដើរ​ដូចជា​ពេល​និយាយ​លេង​ជាមួយ​មិត្ត​ភ​ក្កិ ឬ​និយាយ​ទូរស័ព្ទ​ជាដើម ព្រមទាំង​ការ​អង្គុយ​ប្រើប្រាស់​កុំ​ព្យូ័​ទ័​រ​នៅ​កន្លែងធ្វើការ​ងារ ឬ​មើល​ទូរទស្សន៍​ទៀតផង​។​

​បើតាម​ការសិក្សា​បាន​បញ្ជាក់ថា ការ​អង្គុយ​ជាប់​មួយកន្លែង​ច្រើន ជា​រៀងរាល់ថ្ងៃ គឺអាច​ផ្ដល់​ជា​ផល​អវិជ្ជមាន​មួយចំនួន​ដូច ៖ ១. ខួរក្បាល​ងាយ​ឆាប់​ភ្លេច​ ២. កម្រិត អាំង​ស៊ុយ​លីន​ឡើង​ខ្ពស់​ ៣. ធ្វើ​ឲ្យ​កម្រិត​មេតាបូលីស ដែលមាន​តួ​រនា​នី​ជួយ​សម្រួល​ដោយ​ការរំលាយ​អាហារ ឬ​កម្រិត​ជាតិ​ខ្លាញ់​ចុះខ្សោយ​។​ ៤. ធ្វើ​ឲ្យ​អ្នក​មិនមាន​ភាពរហ័សរហួន​ ៥. ងាយ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ហត់​ទៀតផង​។​

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១