ព័ត៌មានថ្មីបំផុត

ដើម្បី​ទទួលបាន​សុខភាព​ល្អ គួរ​ទទួលទាន​អាហារ​បៃតង ឲ្យ​បានជា​ប្រចាំ​

ដោយ: ហម ឥន្ទ្រចេស្ដា ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧ 1,604
សុខភាព, សម្រស់
ANN ដើម្បី​ទទួលបាន​សុខភាព​ល្អ គួរ​ទទួលទាន​អាហារ​បៃតង ឲ្យ​បានជា​ប្រចាំ​

មកដល់​ពេលបច្ចុប្បន្ន​នេះ សុខ​ភាពជា​កត្តា​ដ៏​ចម្បង​មួយ​សម្រាប់​បុគ្គល​ម្នាក់ៗ​ជាពិសេស​អ្នកមាន​វ័យ​ជំទង់​តែម្ដង​។ ប្រសិនបើ​អ្នកមាន​បញ្ហា​សុខភាព វា​អាច​នឹង​បង្ក​ជា​ផល​អវិជ្ជមាន​ជាច្រើន​ទៅដល់​ការសិក្សា ឬ​ការងារ​ផងដែរ​។​

​ដើម្បី​ទទួលបាន​សុខភាព​ល្អ អ្នក​គួរ​ជ្រើសរើស​វិធីសាស្ដ្រ​ជាច្រើន ក្នុងនោះ​រួម​មានការ​ទទួលទាន​អាហារ ការធ្វើ​លំ​ហាត់ប្រាណ ឬ​កត្តា​ផ្សេងៗ​ទៀត​។

​ការទទួល​ទាន​អាហារ​ដែលមាន​ពណ៍​បៃតង ដូចជា​បន្លែ ផ្លែឈើ ជា​រាងរាល់ថ្ងៃ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការសម្រួល​ទៅដល់​សុខភាព​អ្នកជា​ប្រចាំ​ផងដែរ ។  ការទទួល​ទាន​នេះ​បាន​ជួយ​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​កាត់បន្ថយ​ពី​បញ្ហា​ជាច្រើន ដោយសារ​អាហារ​ទាំងនេះ​សម្បូរ​ទៅដោយ​ជីវជាតិ និង​វីតាមីន​ជាច្រើន ហើយ​វា​បាន​ជួយ​ធ្វើ​ឲ្យ​សុខភាព​ផ្នែក​រាងកាយ​របស់​អ្នកមាន​ភាពរឹងមាំ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅទៀត​៕​

 

 

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១