ព័ត៌មានថ្មីបំផុត

​អ្នក​ដែល​កំពុងមាន​ការងារ​ធ្វើ ចូរ​អ្នក​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុងការ​បំពេញការងារ

ដោយ: ANN ថ្ងៃថ៍ន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧ 914
វប្បធម៌, អប់រំ
ANN ​អ្នក​ដែល​កំពុងមាន​ការងារ​ធ្វើ ចូរ​អ្នក​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុងការ​បំពេញការងារ

 

​អ្នកខ្លះ ថា ការងារ​ពិតជា​ពិបាក​រក តែ​ក៏​មានមតិ​មួយចំនួន​ដែលថា ការងារ​ងាយស្រួល​រក រហូត​ទៅដល់​អ្នកខ្លះ​គ្មាន​ការងារ​ធ្វើ និង​អ្នកខ្លះ​មាន​ការងារ​រហូតដល់​ពីរ​កន្លែង​ឬ​បី​កន្លែង​ក៏មាន​។ ចំពោះ​អ្នក​ដែល​កំពុងមាន​ការងារ​ធ្វើ ចូរ​អ្នក​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុងការ​បំពេញការងារ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​សង្កេតឃើញ​នូវ​ចំនុច​ខាងក្រោម​នេះ លោកអ្នក​គួរតែ​លាឈប់​ពី​ការងារ​នេះ​ជាបន្ទាន់​។​

 

១.​មតិយោបល់​របស់​អ្នក​មិនមាន​នរណា​យកចិត្តទុកដាក់​

​ថៅកែ ក៏ដូចជា​បុគ្គលិក​ដែរ តែងតែ​ចង់បាន​គំនិត និង​ការខិតខំ​ធ្វើការ​ងារ​ដើម្បី​ស្ថាប័ន​រីកចំរើន​។ គ្រាមួយ​នៅពេល​គំនិត​របស់​យើង​បាន​ចូលរួមចំណែក​ការរីកចំរើន​ដល់​ក្រុមហ៊ុន យើង​ពិត​ជាមាន​មោ​ទ​ភាព និង​នាំ​មាន​អារម្មណ៍ល្អ​ជាខ្លាំង​។ ប៉ុន្តែ​សញ្ញា​មិនល្អ​ទាល់តែសោះ​នៅពេលដែល​គំនិត​របស់​លោកអ្នក​ត្រូវបាន​គេ ធ្វើ​មិនដឹងមិនឮ ។ ជីវិត​មនុស្ស​យើង​ខ្លី​ណាស់ ដែល​មិន​ត្រូវបាន​គេ​យល់ចិត្ត ។ ប្រសិនបើ​អ្នក​សង្កេតឃើញ​ចំនុច​ខាងក្រោម​នេះហើយ អ្នក​គួរតែ​លាឈប់​កាន់តែ​ឆាប់​កាន់តែ​ល្អ​។​

 

២.​អ្នក​ត្រូវបាន​គេ​រិះគន់​ជា​សាធារណៈ​

​យើង​ត្រូវការ ការរិះគន់​បែប​ស្ថាបនា ដើម្បី​ឈានទៅរក​ភាពល្អប្រសើរ​ជាង​នេះ ។ ប៉ុន្តែ​យើង​ក៏​ត្រូវការ​ការរិះគន់​ទាំងនោះ​ជា​លក្ខណៈ​បុគ្គល​ផងដែរ មិនមែនជា​ការស្តីបន្ទោស​នៅ​ទីសាធារណៈ​ឡើយ​។ ជីវិត​មនុស្ស​ខ្លី​ណាស់ ឈប់​ត្រូវបាន​គេ​រិះគន់​និង​មើលងាយ​ក្នុង​ហ្វូងមនុស្ស​តទៅទៀត​ទៅ​។​

 

៣.​ធ្វើការ​ដោយ​មិនដែល​ឮ​ពាក្យ​ថា អរគុណ ឬ​សរសើរ​

​អ្នកណា​ក៏ដោយ​ក៏ត្រូវ​ការ ការលើកទឹកចិត្ត មិន​ថា​ពេលធ្វើ​បានល្អ ចំណែក​ពេលដែល​ធ្វើ​មិន​បានល្អ​ក៏​កាន់តែ​ត្រូវការ​ការលើកទឹកចិត្ត​ខ្លាំង ណាស់ដែរ​។​ជីវិត​មនុស្ស​ខ្លី​ណាស់ ត្រូវ​ឈប់​នៅ​ជាមួយ​ភាព​ដែល​មិន​ស្គាល់​នូវ​ការអញ្ជើញ​ឲ្យ​ចូលរួម​គំនិត យោបល់​។​

 

៤.​មេ​របស់​អ្នកជា​មនុស្ស​យកមុខ​

​ចៅហ្វាយ​ដ៏​ពូកែ ជា​អ្នកដឹកនាំ​ត្រូវតែ​ដឹង​ឲ្យ​ច្បាស់​ថា ក្រុម​មួយ​ជោគជ័យ​គឺ​លុះត្រាតែ​បុគ្គលិក​នីមួយៗ​ជោគជ័យ​ជាមុន បើសិនជា​ចៅហ្វាយ​អ្នក​សាង​កេរ្តិ៍ឈ្មោះ​តែម្នាក់ឯង នោះ​អ្នក​គួរ​គិត​សារ​ឡើងវិញ​។ កិត្តិយស​គឺ​ត្រូវតែ​ជា​កិ្ត​យស​របស់​ក្រុម​ទាំងអស់គ្នា​។ ប្រសិនបើ​សង្កេត​ថា ថៅកែ​របស់​អ្នកជា​អ្នកគ្រប់គ្រង តែ​មិនមែនជា​អ្នកដឹកនាំ ចូរ​ប្រុងខ្លួន បើ​អ្នក​នៅ​ជាមួយ​ក៏​មិន​ចំរើន​ដែរ​។ ជីវិត​មនុស្ស​ខ្លី​ណាស់ ត្រូវតែ​ឈប់​ចំណាយ​ពេលវេលា​ដើម្បី​អភិវឌ្ឍ​ឈ្មោះ​ចៅហ្វាយ​អ្នក ទន្ទឹមនឹង​គ្មា​នោះ​កេរ្តិ៍ឈ្មោះ​អ្នក​ត្រូវបាន​បាត់បង់​នោះទេ​។​

 

៥.​អ្នកមាន​អារម្មណ៍​ថា​គ្មាន​គោលដៅ​អ្វី​សោះ​

​មនុស្ស​គ្រប់គ្នា​ពិតជា​សប្បាយចិត្ត​នៅពេលដែល​គេ​ដឹងថា​គេ​ជាម​នុស្ស សំខាន់​ក្នុង​ការងារ​អ្វីមួយ ឬ​គម្រោង​សំខាន់​អ្វីមួយ​។ អ្នក​ទាំងអស់គ្នា​ពិតជា​ចង់​ឲ្យ​សម្រេច​គម្រោង​នោះ​ដែលមាន​ឥទ្ធិពល​ល្អ​ដល់ មនុស្ស​ជុំវិញ មិនមែន​គ្មាន​គោលដៅ​នោះទេ​។ ជីវិត​មនុស្ស​ខ្លី​ណាស់ ត្រូវ​ឈប់​មិន​គិតគូ​ដោយ​មិនដឹងថា​ខ្លួនឯង​មាន​គោលដៅ​អ្វី​ដើម្បី​មានន័យ ក្នុង​ជីវិត​។​

 

៦.​អ្នកមាន​អារម្មណ៍​ថា​ដូចជា​ត្រឹមតែ​ជា​តួលេខ​

​ត្បិតតែ​មនុស្ស​គ្រប់គ្នា​អាច​ជំនួស​ការងារ​គ្នា​បាន តែ​ពួកគេ​ធ្វើការ​មិនមែន​ចង់​បានតែ​លុយ​បើកប្រាក់​ខែ​មួយ​ប៉ុណ្ណោះ​ទេ​។ បើសិនជា​ចៅហ្វាយ​អ្នក​មិនដែល​សាកសួរ​សុខទុក្ខ​អ្នក ឬ ផ្ដល់​ជា​ជំនួយ​ពេលដែល​អ្នកត្រូវការ​នោះទេ អ្នក​ប្រហែលជា​បានត្រឹមតែ​ជា​តុក្កតា​១​ក្នុង​ម៉ាស៊ីន​ដ៏​ធំ​អ៊ីចឹង​អែង ។ ជីវិត​មនុស្ស​ខ្លី​ណាស់​ត្រូវ​ឈប់​ធ្វើខ្លួន​ជា​តុក្កតា​ក្នុង​ម៉ាស៊ីន​ដ៏ ធំ​តទៅទៀត ។​

 

៧.​អ្នក​មិនមាន​អ្វី​រំភើប​សូម្បីតែ​បន្តិច​ពេលធ្វើការ​

 គ្រប់​ការងារ​តែងតែមាន​ការលំបាក​ឬ​រំភើប​រីករាយ បើសិនជា​ការងារ​អ្នក​កំពុង​ធ្វើ​មិនមាន​អ្វី​រំភើប ឬ ប្រកួតប្រជែង​ចំពោះ​អ្នក​ទេ ឬ​មិន​ផ្តល់​ឲ្យ​អ្នក​គិតពី​បំណងប្រាថ្នា​ទេ នោះ​គឺជា​បញ្ហា​ហើយ​។ ជីវិត​មនុស្ស​គឺ​ខ្លី​ណាស់ ឈប់​ចំណាយពេល​រង់ចាំ​ពេលវេលា​ទៀត​ទៅ​។​

 

៨.​អ្នកមើល​មិនឃើញ​អនាគត​

​គ្រប់​ការងារ​សុទ្ធតែ​មានមក​ជាមួយ ៖ ក្តី​សង្ឃឹមថានឹង​បាន​ឡើង​តំណែង បើ​មិនទាន់​មានឱកាស​ត្រូវ​បង្កើន​ទំនួល​ខុសត្រូវ​, រៀន​អ្វីដែល​ថ្មី យកឈ្នះ​ការប្រកួតប្រជែង ត្រូវ​ចេះ​ដោះស្រាយ​អំពី​ការងារ​ប៉ែង​ជើង​គ្នា ដើម្បី​មាន​អារម្មណ៍​ថា​ថ្ងៃស្អែក​នឹងមាន​រឿង​អ្វីដែល​ថ្មី​នឹង​កើតឡើង​។ បើសិនជា​ចៅហ្វាយ​របស់​អ្នក​កំពុង​អភិវឌ្ឍ​ក្រុមហ៊ុន​អោយ​ធំ​ក្នុង ពេលអនាគត ហើយ​គាត់​ជា​ចៅហ្វាយ​ល្អ​នោះ​គាត់​ក៏​នឹង​អភិវឌ្ឍ​អ្នក​អោយ​ល្អ និង​ចេះ​មើលឃើញ​ពី​អនាគត​ដ៏​ធំធេង​នៃ​ក្រុមហ៊ុន​។ ជីវិត​មនុស្ស​ខ្លី​ណាស់ កុំ​រស់នៅ​ដោយ​គ្មាន​ក្តីសង្ឃឹម​ធ្វើ​អ្វី​។​

 

៩.​អ្នក​គិតថា​អ្នក​មិនអាច​បន្តទៀត​បាន​

​វា​ជា​ហេតុផល​ដែល​សំខាន់​ជាងគេ​ដែល​អាច​ឲ្យ​អ្នក​អ្នក​សុំ​លាឈប់​ពី​ការងារ តែ​អ្នក​អាច​គិតថា “​ខ្ញុំ​នឹងមិន​អាច​រក​ការងារ​ថ្មី​បាន​” ជាដើម តែ​ការពិត​អ្នក​អាចធ្វើ​អ្វីៗ​ផ្សេងៗ​បាន អ្នក​ក៏​អាចធ្វើ​រឿង​ជាច្រើន​ទៀត​បាន​ផងដែរ​។ ត្រូវ​ចងចាំ​ថា ការងារ​មនុស្ស​ជា​អ្នកបង្កើត អ្នក​ក៏​អាចបង្កើត​ការងារ​ដោយ​ខ្លួន​អ្នក​បានដែរ​។ ជីវិត​មនុស្ស​ខ្លី​ណាស់ ត្រូវ​ឈប់​នៅ​មួយកន្លែង ជំនួស​ដោយ​ការធ្វើ​រឿង​អ្វី​ម្យ៉ាង​ដែល​ល្អប្រសើ​ជាង​អ្វី​ដែលមាន បច្ចុប្បន្ននេះ​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១