ព័ត៌មានថ្មីបំផុត

ស្លាប់​យ៉ាងតិច២០នាក់ រត់​ជាន់គ្នា​ទៅយក​អំ​ណោ​យ ព្រឹក​មិញ​នេះ

ដោយ: sarat ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០១៥ 5,824,849
សន្តិសុខសង្គម
ANN ស្លាប់​យ៉ាងតិច២០នាក់ រត់​ជាន់គ្នា​ទៅយក​អំ​ណោ​យ ព្រឹក​មិញ​នេះ

នគរបាល​បាន​និយាយថា ដោយសារតែ​ប្រញាប់ប្រញាល់​ទៅយក​អំ​ណោ​យ​ជា​សម្លៀកបំពាក់​ដែល​គេ​បរិច្ចាគ នៅ​តំបន់​កណ្តាល​នៃ​ប្រទេស​បង់​ក្លា​ដេ​ស កាលពី​ព្រឹក​មិញ​នេះ បណ្តាល​ឲ្យ​មាន​ការរត់​ជាន់គ្នា ស្លាប់​មនុស្ស​យ៉ាងហោចណាស់២០នាក់។

ប្រភព​បាន​បន្តទៀតថា ការរត់​ជាន់គ្នា​នេះ បានកើត​ឡើង ក្នុងស្រុក Mymensingh ហើយ​ក្រៅពី​ស្លាប់ ក៏មាន​អ្នករបួស​រាប់សិប​នាក់​ផងដែរ។

យោងតាម​សេចក្តីរាយការណ៍​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា មាន​មនុស្ស​ច្រើនជាង១៥០០នាក់​បាន​ប្រមូល​ផ្តុំគ្នា នៅ​របង​រោងចក្រ​ថ្នាំជក់​មួយ​មុនពេល​ព្រឹក​ព្រលឹម ទៅ​ទទួល​អំ​ណោ​យជា​សម្លៀកបំពាក់ ប៉ុន្តែ​ដោយសារតែម្នាក់ៗខំ​ប្រជៀ​ត​គ្នា ទើប​មាន​ការរត់​ជាន់គ្នា​ស្លាប់​បែបនេះ។

ជា​រើយៗ ពេល​មានការ​បរិច្ចាគ​ជា​សម្លៀក​បំពាក់ ឬ​លុយកាក់​សម្រាប់​អ្នក​ខ្វះខាតម្តងៗ នៅ​បង់​ក្លា​ដេ​ស​នេះ តែងតែមាន​ការរត់​ជាន់គ្នា៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១