ព័ត៌មានថ្មីបំផុត

កាលពីឆ្នាំទៅ គយ ប្រមូល ប្រាក់ចំណូលពន្ធគយបាន ១.៧៤៥លានដុល្លារ

ដោយ: វណ្ណរិន ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 2,766
នយោបាយ
ANN កាលពីឆ្នាំទៅ គយ ប្រមូល ប្រាក់ចំណូលពន្ធគយបាន ១.៧៤៥លានដុល្លារ

រាជធានីភ្នំពេញៈ អគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា​បាន ឲ្យដឹងថាកាលពី ឆ្នាំ២០១៦ កន្លងទៅ​នេះខ្លួន​បានប្រមូល​ ចំណូលពន្ធគយ​ចំនួន​ប្រមាណ​៧.០៧៦ពាន់លានរៀលឬប្រមាណ១.៧៤៥លានដុល្លារ។​

 

លោកបណ្ឌិត គុណ ញឹម អគ្គនាយក​​នៃ​​​អគ្គនាយកដ្ឋានគយ​​និង​រដ្ឋាករកម្ពុជា​បាន​​ថ្លែងអោយដឹងថា ចំណូលសរុបដែល​ប្រមូល​បានក្នុងឆ្នាំ​​២០១៦មាន ជាង​​៧.០៧៦ពាន់លាន រៀលឬប្រមាណ១.៧៤៥លានដុល្លារ​គឺមានកំណើន​ប្រមាណ​១០,៥ភាគរយ​បើធៀប​នឹង​ចំណូលឆ្នាំ​២០១៥។

 

លោកបានបន្តថា លទ្ធផល​ចំណូល​នេះត្រូវជា​ប្រមាណ ១០៦,២៥ភាគរយ បើ​ប្រៀបធៀបនឹងផែនការ​ដែលកំណត់ដោយច្បាប់ថវិកា​ឆ្នាំ២០១៦។

 

កាលពីឆ្នាំ​២០១៥ចំណូលពន្ធគយ គឺមានប្រមាណជា ១.៥៩៨លានដុល្លារ ប៉ុណ្ណោះ ។

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១