ព័ត៌មានថ្មីបំផុត

Barcelona រួច​ផុតពី​ការបរាជ័យ ដោយ​ស្មើ Villarreal ១-១ ក្នុង​ប្រកួត La Liga ជាមួយនឹង​គ្រាប់​បាល់​ហ្វ្រី​ឃី​ត​ដ៏​ល្អ​របស់ Messi

ដោយ: ANN ថ្ងៃថ៍ន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧ 3,026
កីឡាអន្តរជាតិ

Lionel Messi ខ្សែប្រយុទ្ធ​ឆ្នើម​របស់​បា​សេ​ឡូ​ណា​បាន​ស៊ុត​ហ្វ្រី​ឃី​ត​ចុង​ម៉ោង​នាទី៩០ ចូល​ទី​ត្រង់ចំណុច​ជ្រុង៩០ដឺ​ក្រេ​យ៉ាង​អស្ចារ្យ​បំផុត ជួយ​ឲ្យ​ក្រុម Barcelona រួច​ផុតពី​ការបរាជ័យ ដោយ​ស្មើ Villarreal ១-១ ក្នុង​ប្រកួត La Liga យប់មិញ។

 

ម្ចាស់ផ្ទះ​នាំមុខ ១-០ មុន​តាំងពី​នាទី​ទី៤៩ ដោយ Nicola Sansone ស៊ុត​បាល់​រាប១ជើង​ស្តាំ ។ យ៉ាងណាក្ដី Barca នៅ​ចុង​ម៉ោង​នាទី៩០ ទទួលបាន១គ្រាប់​ស្មើ​វិញ ជាមួយនឹង​ការ​ស៊ុត​ហ្វ្រី​ឃី​ត​ដ៏​អស្ចារ្យ​ពី Messi មុនពេល Costa Jordá របស់ Villarreal ទទួលបាន​កាត​ក្រហម​នាទី៩០+៤ ៕

ព័ត៌មានទាន់ហេតុការណ៍

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១