ព័ត៌មានថ្មីបំផុត

បុរាណ​វិទូ​ចិន​បានគាស់​កកាយ​រកឃើញ​ដាវ​បុរាណ​មួយ​មាន​អាយុកាល​ជាង ២៣០០ឆ្នាំមុន

ដោយ: ANN ថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧ 5,486
សន្តិសុខសង្គម

ដាវ​ដ៏​កម្រ​នេះ ត្រូវបាន​រកឃើញ​នៅក្នុង​ផ្នូរ​បុរាណ​នៅក្បែរ​ទីក្រុង Xinxiang ខេត្ត​ហេ​ណាន ប្រទេស​ចិន​កាលពី​ប៉ុន្មាន​ថ្ងៃថ្មីៗនេះ។ ដាវ​ដ៏​ចំណាស់​ខាងលើ ត្រូវគេ​ប៉ាន់ប្រមាណ​ថា​កើតមាន​នៅក្នុង​សម័យ​ស​ង្គ្រា​ម Warring States មុនពេល​អាណាចក្រ​ចិន​ដំបូង​បាន​បង្រួបបង្រួម។

ក្នុង​វីដេអូ​ត្រូវបាន​បង្ហោះ​ដោយ​វិទ្យុ​ចិន China Radio International គេ​ឃើញ​អ្នកជំនាញ​ដក​ដាវ​ចេញពី​ស្រោម​យ៉ាងថ្នមៗ ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ព្រោះរ​វា​នៅ​ថ្មី និង​ស្រួច។ លើសពីនេះ គេ​គ្រោង​នឹងដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ​ឲ្យ​សាធារណជន​បាន​មើល​ផ្ទាល់​ភ្នែក បន្ទាប់ពី​តេស្ត​រួច៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១