ព័ត៌មានថ្មីបំផុត

បុរស​វៀតណាម​ពីរ​នាក់​បំបែក​កំណត់ត្រា​ពិភពលោក ដោយ​ឡើងជណ្ដើរ ម្នាក់​ជា​អ្នក​ឡើង​ត្រូវ​ទប់​លំនឹង​ម្នាក់ទៀត​ដោយ​ប្រើ​ក្បាល​នឹង​ក្បាល

ដោយ: ANN ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦ 4,651
សន្តិសុខសង្គម

អ្នកលេង​សៀក​បងប្អូន​ពីរ​នាក់​មកពី​ប្រទេស​វៀតណាម​ឈ្មោះ Giang Quoc Co និង Giang Quoc Ngiep បាន​បំបែក​កំណត់ត្រា​ពិភពលោក Guinness World Record តាមរយៈ​ការឡើង​ជណ្ដើរ ដោយ​ម្នាក់​ជា​អ្នក​ឡើង​ត្រូវ​ទប់​លំនឹង​ម្នាក់ទៀត​ដោយ​ប្រើ​ក្បាល​នឹង​ក្បាល​ប៉ុណ្ណោះ។

ការ​បំបែក​កំណត់ត្រា​មួយ​នេះ​ត្រូវបាន​រៀបចំឡើង​នៅ​វិហារ​គ្រិស្តសាសនា Girona នៃ​ប្រទេស​អេ​ស្ប៉ា​ញ ដែលជា​កន្លែង​ថត​រឿង "Game fo Thrones” កាលពីពេលថ្មីៗនេះ។ អ្នកលេង​សៀក​បងប្អូន​ទាំងពីរ​រូប​បាន​បំបែក​កំណត់ត្រា​នេះ​ដោយ​ប្រើ​រយៈពេល ៥២វិនាទី ឡើងជណ្ដើរ​ចំនួន ៩០កាំ។ នេះ​បើ​យោងតាម​ការរាយការណ៍​ពី AFP។

គួររំឭកថា​កំណត់ត្រា​នេះ​កាលពីមុន​ត្រូវបាន​កាន់កាប់​ដោយ​អ្នកលេង​សៀក​ចិន​ពីររូប​គឺ Tang Tao និង Su Zengxian ដែល​ឡើងជណ្ដើរ ២៥កាំ​ក្នុង​រយៈពេល​មួយ​នាទី​ដោយ​ប្រើ​វិធីសាស្ត្រ​ដូចគ្នា កាលពី​ខែកញ្ញា​ឆ្នាំ២០១៤ ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១