ព័ត៌មានថ្មីបំផុត

រឿង “Power Rangers” របស់​ផលិតកម្ម Lionsgate ចេញ Trailer ថ្មី​ហើយ

ដោយ: ANN ថ្ងៃសៅរ៌ ទី២៤ ខែធ្នូ ឆ្នាំ២០១៦ 3,218
តារា

Trailer ថ្មី​របស់​ខ្សែភាពយន្ត “Power Rangers” នៃ​ផលិតកម្ម Lionsgate មាន​រយៈពេល​តែ១នាទី​ប៉ុណ្ណោះ​ហើយ​ផ្ទៃរឿង​ដែល​យកមក​បង្ហាញ​ទាំងអស់​គឺ​ស្ទើរតែ​ដូច​Trailer ចាស់​ដែល​បានចេញ​កាលពី​ខែតុលា​ឆ្នាំ​នេះឯង ប៉ុន្តែ​អ្វីដែល​ប្លែក​ខុសពី​មុន​នោះ​គឺ​ការកែសម្រួល​បច្ចេកទេស​វីដេអូ​និង​បញ្ចូល​ឈុត​ឆាកខ្លះៗដែល​និយាយ​អំពី​កាក់​ថាមពល (Power Coins) របស់​ក្រុម Power Rangers ។

រឿង “Power Rangers” នេះ ដឹកនាំ​សម្ដែង​ដោយ​លោក Dean Israelite និយាយ​ពី​ក្មេង​វ័យ​ជំទង់៥នាក់​ដែល​ព្រហ្ម​លិខិត​ជ្រើសរើស​ឲ្យ​ក្លាយជា​ក្រុម Power Rangers ដើម្បី​ស្រោចស្រង់​ក្រុង Angel Grove របស់​ពួកគេ​និង​ពិភពលោក​ទាំងមូល​ពី​ការ​គំរាម​បំផ្លាញ​របស់​មនុស្ស​ភព​ក្រៅ។

តាម​ប្រភព​ព័ត​មាន​ថា ភាពយន្ត​នេះ​នឹង​ចាប់ផ្ដើម​បញ្ចាំង​នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ។

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១