ព័ត៌មានថ្មីបំផុត

ឯកអគ្គរដ្ឋទូត​រុស្ស៊ី​នៅ​តួ​ក​គី​ត្រូវបាន​បាញ់សម្លាប់ អំឡុង​កម្ម​វិធិ​តាំងពិព័រណ៍​រូបគំនូរ (មានវីដេអូបាញ់សម្លាប់ស្តែងៗ)

ដោយ: ANN ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦ 3,985
សន្តិសុខសង្គម

លោក Andrei Karlov ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​តួ​ក​គី​ត្រូវបាន​បាញ់សម្លាប់ ក្នុងពេល​ថ្លែង​អំឡុង​កម្មវិធី​តាំងពិព័រណ៍​រូបគំនូរ​មួយ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

 

ឃាតករ Mevlut Mert Aydintas អាយុ២២ឆ្នាំ គឺជា​សមាជិក នៃ​នគរបាល​បង្ក្រាប​កុបកម្ម នៃ​ទីក្រុង​អង់កា​រ៉ា (Ankara) របស់​ប្រទេស​តួ​ក​គី។ ហេតុការណ៍​នេះ​បានកើត​ឡើង ១ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ការតវ៉ា នៅក្នុង​ប្រទេស​តួ​ក​គី លើ​ការគាំទ្រ​របស់​រុស្ស៊ី ទៅលើ​ប្រធានាធិបតី​ស៊ី​រី លោក Bashar al-Assad។

 

ប្រធានាធិបតីតួកគីបាន​និយាយ​ទៅកាន់ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin តាមរយៈ​ទូរស័ព្ទ និង សារ​វីដេអូ ថា ពួកលោក​ទាំង២នាក់ យល់ស្រប​គ្នា​ថា វា​គឺជា​ទង្វើ​នៃ​ការ​បង្កហេតុ​មួយ។ លោក​បាន​បន្ថែមថា នរណាម្នាក់​ដែល​ចង់​បំផ្លាញ​ទំនាក់ទំនង រវាង​ប្រទេស​ទាំង២ នឹងមិន​បានសម្រេច​ឡើយ។ជាមួយគ្នានេះដែរ លោក Putin បាន​ថ្លែង​តាមរយៈ​ទូរទស្សន៍​ឲ្យ​ដឹងថា ទង្វើ​នេះ​ពិតជា​ការបង្ក​ហេតុ ក្នុង​គោលបំណង​បំផ្លាញ​ភាពប្រក្រតី នៃ​ទំនាក់ទំនង​ទ្វេភាគី និង ដំណើរការ​សន្តិភាព នៅក្នុង​ប្រទេស​ស៊ី​រី។

 

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១