ព័ត៌មានថ្មីបំផុត

FC Barcelona បាន​បន្ត​ប្រដេញ​ពិន្ទុ​សម្រាប់​តំណែង​កំពូល​តារាង La Liga ដោយ​បច្ចុប្បន្ន​ចាញ់​ក្រុម​លេខ១ តែ៣ពិន្ទុ​ប៉ុណ្ណោះ​ក្រោយ​យកឈ្នះ Espanyol ៤-១

ដោយ: ANN ថ្ងៃថ៍ន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦ 2,619
កីឡាអន្តរជាតិ

ខ្សែប្រយុទ្ធ​ឆ្នើម Luis Suarez  បាន​ស៊ុត​បើកឆាក១គ្រាប់​នៅ​នាទី១៨ ក្រោយពេល​កីឡាករ Espanyol ធ្វើ​ឲ្យ​ខូច​បាល់​នៅមុខ​ទី Barca ហើយ Iniesta បញ្ចូល​បាល់​ពី​ចម្ងាយ​ឲ្យ​រូបគេ​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ។

ចំពោះមុខ​ទស្សនិកជន​ជាង៨ម៉ឺន​នាក់ អំឡុង​នាទី៦៧ Messi អូស​ដាច់​កីឡាករ Espanyol ជាច្រើន​នាក់​និង​ស៊ុត១ជើង ត្រូវ​អ្នកចាំទី Jiménez Gago ប៉ុន្តែ Suarez បាន​រត់​មក​ស៊ុត​បន្ថែម​គ្រាប់​ទី២ ។ រំលង​បាន១នាទី Messi ដដែល​បាន​អូស​បាល់​ចូល​តំបន់​គ្រោះថ្នាក់​ជាថ្មី​តែ​ត្រូវ​រង​ការរំខាន​ពី​ខ្សែការពារ​ធ្វើ​ឲ្យ​បាល់​របូត​ទៅមុខ Jordi Alba ហើយ​រូបគេ​ក៏​ស៊ុត​សម្រេច គ្រាប់​ទី៣ឲ្យ​ម្ចាស់ផ្ទះ។

លុះដល់​នាទី ៧៩ ខ្សែបម្រើ​ការពារ López Silva ស៊ុត​ជ្រុង៩០ រកបាន១គ្រាប់​សង​វិញ​ឲ្យ Espanyol ដាច់​ចង្កេះ​អ្នកចាំទី Stegen ប៉ុន្តែ​នៅ​ចុង​ម៉ោង Messi ក្រោម​ការបោះ​បាល់​ពី Suarez បាន​ស៊ុត​គ្រាប់​ទី៤ឲ្យ Barcelona ក៏ដូចជា​គ្រាប់​ទី១១ របស់ខ្លួន​នៅ La Liga រដូវ​កាល​នេះ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១