ព័ត៌មានថ្មីបំផុត

Ariana Grande និង Mac Millerចេញ​វីដេអូ​ចម្រៀង​ថ្មី​ជាមួយគ្នា

ដោយ: ANN ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦ 2,159
តារា

តារាចម្រៀង​អាមេរិក​គូស្នេហ៍ Ariana Grande និង Mac Miller បានចេញ​វីដេអូ​ចម្រៀង​ថ្មី​ជាមួយគ្នា​ដែលមាន​ចំណងជើង​ថា "My Favorite Part” ។

ក្នុង​បទ​នេះ អ្នក​ទាំង២ដើរតួ​ជា​អ្នកជិតខាង​រស់នៅ​បន្ទប់​ជាប់​គ្នា​នៃ​អគារ​ផ្ទះល្វែង​មួយ ហើយ​ពួកគេ​លួច​មានចិត្ត​លើ​ទៅវិញទៅមក​រហូតដល់​ថ្នាក់​ដេក​ស្រមៃ​ឃើញ​មុខ​គ្នា ធ្វើ​ឲ្យ​ការ​ខណ្ឌ​ជញ្ជាំង​រវាង​បន្ទប់​អ្នក​ទាំង២មិនអាច​រារាំង​អារម្មណ៍​ពួកគេ​បាន ព្រោះ​ចុងក្រោយ Mac Miller បាន​ទៅ​គោះទ្វារ​រក Ariana Grande ហើយ​ពេលនោះ​យើង​ឃើញ​នាង​ក៏​ទន្ទឹងរង់ចាំ Mac ដែរ ព្រោះ​មិនទាន់​ទាំង​គោះ​ផង នាង​បាន​បើកទ្វារ​ហើយ​ទាញ​ខាង​ប្រុស​ចូល​បន្ទប់​ភ្លែត​តែម្ដង។

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១