ព័ត៌មានថ្មីបំផុត

ជនបរទេស​ម្នាក់​ស្លាប់​ក្នុង​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​

ដោយ: លី សុខម៉ន ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 2,259
សន្តិសុខសង្គម
ANN ជនបរទេស​ម្នាក់​ស្លាប់​ក្នុង​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ ស្ត្រី​ជនជាតិ​រុស្សី​ម្នាក់ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ ហើយ​បើតាម​ការអះអាង​របស់​ក្រុមគ្រូពេទ្យ ជនរងគ្រោះ​បាន​ស្លាប់​ដោយ​ជំងឺ​បេះដូង​។ ករណីនេះ​បានកើត​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧​។​


សព​​ជនរងគ្រោះ​មានឈ្មោះ​ GALINA NIKITINA ​សញ្ជាតិ​រ៉ុ​ស្សី  ​កាន់​លិខិតឆ្លងដែន​លេខ 73 6665786 សុពលភាព​។​


​ប្រភពពី​បុរស​ម្នាក់​ឈ្មោះ ព្រំ ចាន់ណា អាយុ​៣៧​ឆ្នាំ ជា​អ្នកគ្រប់គ្រង ផ្ទះសំណាក់​ដំរី ទីតាំង ស្ថិតនៅ​ភូមិ​3 សង្កាត់ 3 ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​បាន​ជួល​ផ្ទះមួយ​កន្លែង សំរាប់​ស្នាក់ មាន​ម្ចាស់​ឈ្មោះ ឯក សុ​ផុន ភេទ​ប្រុស អាយុ 39 ឆ្នាំ មុខរបរ នាយក ធនាគារជាតិ​ ​។​


​លោក​បន្តថា នៅ​យប់​ថ្ងៃទី 10-01-2017 វេលា​ទៀបភ្លឺ ជនរងគ្រោះ​មាន​អាការ​ថប់ដង្ហើម រ​វើ រ​វាយ និង​ទន់​ដៃ ជើង​ដើរ​មិន​រួច ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ​នៅ​គ្លីនិក​សេ តែ​ដោយ​អាការ​:​ធ្ងន់ធ្ងរ​ក៏​បញ្ជូនបន្ត​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត លុះ​ពេលមកដល់​មន្ទីរពេទ្យ​ភ្លាម ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តែម្តង​។​


​លោក​វេជ្ជបណ្ឌិត សែ ជូ​សិទ្ធិ​ជោតិ​  បាន​ឲ្យ​ដឹងថា តាម​ការពិនិត្យ​​ជនរងគ្រោះ​បាន​ស្លាប់​ដោយ  គាំងបេះដូង​។​


​សព​ជនរងគ្រោះ ត្រូវបាន​រក្សាទុក​នៅ​សាល​រក្សា​សព​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​រងចាំ​ការសម្រេច​ពី​ក្រុមគ្រួសារ និង​ស្ថានទូត​សា​ម៉ី​មក​ទទួល​៕​

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១