ព័ត៌មានថ្មីបំផុត

អាមេរិក​ថា កូរ៉េខាងជើង​បាញ់​សាកល្បង មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប សប្តាហ៍​ក្រោយ​ទៀត

ដោយ: ANN ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ 108,547
សន្តិសុខសង្គម
ANN អាមេរិក​ថា កូរ៉េខាងជើង​បាញ់​សាកល្បង មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប សប្តាហ៍​ក្រោយ​ទៀត

កូរ៉េខាងជើង​កំពុងធ្វើការ​រៀបចំ ដើម្បី​បាញ់​សាកល្បង មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប ឬ​មី​ស៊ី​ល​ផ្លោង រយៈ​ចំងាយ​មធ្យម អាចឈាន​ដល់ ការបាញ់​សាកល្បង ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទៀត នេះ​បើតាម​ស្ថាប័ន​ស៊ើបការណ៍​អាមេរិក​ឲ្យ​ដឹង កាលពី​ម្សិលមិញ។


ប្រភព​ថា ផ្កាយរណប​របស់​អាមេរិក​បាន​ចាប់បាន​រូបភាព​ថ្មី ហើយ​រ៉ា​ដា​ផ្កាយរណប បានបង្ហាញ់​ឲ្យ​ឃើញថា កូរ៉េខាងជើង​ប្រហែល​កំពុងធ្វើការ សាកល្បង​ធាតុ​ផ្សំ និង​ឧបករណ៍​គ្រប់​គ្រប់​មី​ស៊ី​ល ដើម្បី​ធ្វើការ​បាញ់​សាកល្បង​មី​ស៊ី​ល រយៈ​ចំងាយ​មធ្យម​ផ្សេងទៀត។ អាមេរិក កំពុង​តាមដាន​យ៉ាង​ល្អិតល្អន់ ដើម្បី​ដឹង​បន្ថែម​ពី​ការសាកល្បង​នៃ​រ៉ា​ដារ​បស់​កូរ៉េខាងជើង និង​ការទំនាក់ទំនង​ដែល​អាច​ត្រូវគេ​ប្រើប្រាស់ ដើម្បី​ធ្វើការ​បាញ់​សាកល្បង​មី​ស៊ី​ល។

កាលពី​ថ្ងៃទី ៤ ខែកក្កដា ដើមខែ​កក្តដា កូរ៉េខាងជើង​បានប្រកាស​ថា ខ្លួន​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប រយៈ​ចំងាយ​មធ្យម​បាន​ដោយ​ជោគជ័យ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១