ព័ត៌មានថ្មីបំផុត

ប្រធានាធិបតី​អា​មេ​នី​ទទួលយក​ការរំលាយ​រដ្ឋាភិបាល

ដោយ: ANN ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧ 8,509
នយោបាយ
ANN ប្រធានាធិបតី​អា​មេ​នី​ទទួលយក​ការរំលាយ​រដ្ឋាភិបាល

ប្រធានាធិបតី​អា​មេ​នី​លោក Serzh Sargsyan បានចេញ​ក្រឹត្យ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ទទួលយក​ការរំលាយ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី Karen Karapetyan។

បើ​យោងតាម​រដ្ឋធម្មនុញ្ញ​អា​មេ​នី រដ្ឋាភិបាល​ត្រូវ​រំលាយ​នៅ​ថ្ងៃ​ដំបូង​នៃ​ការចាប់ផ្តើម​ការងារ​រ​បស់​សភា​ដែល​ជាប់ឆ្នោត​ថ្មី។ លោក​ប្រធានាធិបតី​ត្រូវ​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​ម្នាក់​ក្នុង​រយៈពេល ១០ថ្ងៃ​បន្ទាប់ពី​ការរំលាយ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​ថ្មី​មួយ​ត្រូវតែ​បង្កើតឡើង​នៅក្នុង រយៈពេល ២០ ថ្ងៃ​ក្រោយមក។

សភា​ជាប់ឆ្នោត​ថ្មី​របស់​អា​មេ​នី​បាន​បើក​សម័យប្រជុំ​លើកដំបូង​របស់ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

សមាជិក​រដ្ឋាភិបាល​កំ​ពុង​កាន់អំណាច​នឹង​បន្ត​បំពេញ​តួនាទី​ពួកគេ​រហូតដល់​រដ្ឋាភិបាល​ថ្មី​ដែល​ត្រូវ​មក​ជំនួស​ពួកគេ​ត្រូវបានតែងតាំង។

យោងតាម​កិច្ចព្រមព្រៀងថ្មីៗនេះ​ស្តីពី​ការបង្កើត​រដ្ឋាភិបាលចម្រុះ​រវាង​គណបក្ស​សាធារណរដ្ឋ​កំពុងកាន់​អំណាច​និង​គណបក្ស​សហព័ន្ធ​បដិវត្តន៍​អា​មេ​នី រដ្ឋាភិបាល​ថ្មី​មួយ​នឹង​ត្រូវបាន​បង្កើតឡើង​ដោយ​កម្លាំង​នយោបាយ​ទាំងពីរ។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី ២ខែមេសា ប្រទេស​អា​មេ​នី​បានរៀបចំ​ការបោះឆ្នោត​សភា​លើកដំបូង​របស់ខ្លួន បន្ទាប់ពី​ការធ្វើប្រជាមតិ​លើ​ការផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ៦ ខែធ្នូ​ឆ្នាំ ២០១៥៕ ប្រភពពី CCFR

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១