ព័ត៌មានថ្មីបំផុត

ត្រាំ​ផ្តើម​ទស្សនកិច្ច​ក្រៅប្រទេស​ដំបូង​ក្នុងនាម​ប្រ​ធានា​ធីប​តី​អាមេរិក! កិច្ចព្រមព្រៀង​លក់​អាវុធ​ជាង១០០ពាន់​លាន​ដុល្លារ​ក៏​កើតមាន​រវាង​អាមេរិក​និង​អារ៉ាប់​ប៊ី សា​អ៊ូ​ឌី​ត

ដោយ: ANN ថ្ងៃថ៍ន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧ 8,485
នយោបាយ
ANN ត្រាំ​ផ្តើម​ទស្សនកិច្ច​ក្រៅប្រទេស​ដំបូង​ក្នុងនាម​ប្រ​ធានា​ធីប​តី​អាមេរិក! កិច្ចព្រមព្រៀង​លក់​អាវុធ​ជាង១០០ពាន់​លាន​ដុល្លារ​ក៏​កើតមាន​រវាង​អាមេរិក​និង​អារ៉ាប់​ប៊ី សា​អ៊ូ​ឌី​ត

សេត​វិមាន​របស់​អាមេរិក​បាន​ឲ្យ​ដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​ជា​លើកដំបូង​ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត លោក​ដូ​ណា​ល់ ត្រាំ បានសម្រេច​ចុះ​កិច្ចព្រមព្រៀងភ្លាមៗលើ​ការលក់​សព្វាវុធ​តម្លៃ ១១០ ពាន់​លាន​ដុល្លារ​ជាមួយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

លោក​ត្រាំ ហាក់​មាន​ជំហរ​តឹងរ៉ឹង​ចំពោះ​ប្រទេស​អ៊ីរ៉ង់​បើ​ប្រៀប​នឹង​លោកប៉ា​រ៉ា​ក់ អូ​បា​មា ដោយ​កាល​ក្នុង​រដ្ឋបាល​លោកប៉ា​រ៉ា​ក់ អូ​បា​មា កាល​ឆ្នាំ​ទៅបាន​ផ្អាក​ការលក់​សព្វាវុធ​ទៅ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត ដោយមាន​ការព្រួយបារម្ភ​ថា​គេ​នឹង​សព្វាវុធ​ប្រើ​ដើម្បី​បំផ្ទុះ​ប្រជាពលរដ្ឋ​ប្រទេស​យេ​មែន។

សេត​វិមាន​ថា កិច្ចព្រមព្រៀង​សព្វាវុធ​នេះ​ក៏​នឹង​ជួយ​បង្កើន​សមត្ថភាព​អារ៉ាប៊ីសាអ៊ូឌីត​លើ​ការវាយប្រហារ​ជាមួយ​ភេរវជន ជួយ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​កម្លាំងយោធា​អាមេរិក។

ដំណើរ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស ៨ថ្ងៃ​របស់​ត្រាំ នឹង​បន្តទៅ​អ៊ីស្រាអែល​ទៀត នៅ​ថ្ងៃ​ចន្ទ​នេះ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១