ព័ត៌មានថ្មីបំផុត

ប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​ទទួលយក​ជំនួយ ពី​សហភាព​អឺរ៉ុប ប៉ុន្តែ​សមាជិក​ព្រឹទ្ធសភា​ស្នើ​ឲ្យ​គិត​ឡើងវិញ

ដោយ: ANN ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧ 7,994
នយោបាយ
ANN ប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​ទទួលយក​ជំនួយ ពី​សហភាព​អឺរ៉ុប ប៉ុន្តែ​សមាជិក​ព្រឹទ្ធសភា​ស្នើ​ឲ្យ​គិត​ឡើងវិញ

លោក រ៉ូ​ទ្រី​ហ្គោ ឌូ​តឺ​តេ ប្រធានាធិបតី​ហ្វីលីពីន​ថា ការសម្រេចចិត្ត​ឈប់​ទទួលយក​ជំនួយ​ពី​សហភាព​អឺរ៉ុប​នោះ​គឺជា​ការបង្ហាញ​អំពី​នយោបាយ​ការបរទេស​ឯករាជ្យរ​បស់​ប្រទេសជាតិ  នេះ​បើតាម​ជំនួយការ​របស់លោក​ឌូ​តឺ​តេ។

ប៉ុន្តែ​មេដឹកនាំ​និង​ជា​សមាជិក​ព្រឹទ្ធសភា​សំឡេង​ភាគតិច លោក Franklin Drilon បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក​ពិតជា​សោកស្តាយ​ណាស់ ចំពោះ​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល​នេះ។ សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម និង​តែងតែ​ផ្តល់ជំនួយ​ដ៏​ល្អ​សម្រាប់​ហ្វីលីពីន។ លោក Drilon ក៏បាន​ព្រមាន​ផងដែរ ចំពោះ​បញ្ហា​ធំ​ដែល​នឹង​កើតឡើង ជាពិសេស​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​សហភាព​អឺរ៉ុប និង​ហ្វីលីពីន​តែម្តង។ លោក​អំពាវនាវ​ឲ្យ​រដ្ឋបាល​របស់លោក ឌូ​តឺ​តេ ធ្វើការ​គិតគូរ​ឡើងវិញ​ឲ្យ​បាន​ប្រុងប្រយ័ត្ន និង​សិក្សា​ឲ្យ​បានច្បាស់លាស់ មុននឹង​ចេញ​សេចក្តីសម្រេច​លើ​អ្វីមួយ។

ប្រទេស​ហ្វីលីពីន​ត្រូវបាន​គេ​ដឹងថា តែងតែ​ទទួលបាន​ជំនួយ​ប្រមាណ ២៧៩លាន​ដុល្លារ​អាមេរិក ពី​សហភាព​អឺរ៉ុប​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​ចាប់តាំងពី លោក ឌូ​តឺ​តេ ឡើងកាន់តំណែង ដោយមាន​សង្គ្រាម​គ្រឿងញៀន​ជា​អាវុធ​នោះ សហភាព​អឺរ៉ុប​តែងតែ​ធ្វើការ​រិះគន់ និង​ថ្កោលទោស ដែលជា​បង្កក្តី​ក្តៅក្រហាយ​យ៉ាងខ្លាំង​ពី​លោក ឌូ​តឺ​តេ ទើប​បង្កើតបាន​ជាការ​ប្រកាស​លែង​ទទួល​ជំនួយ ដូរ​យក​ឯករាជ្យ​ដូច​ពេលនេះ។ ប្រភពពី Inquirer

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១