ព័ត៌មានថ្មីបំផុត

ជួបគ្នា​លើកដំបូង លោកស្រី Merkel និង​លោក Macron ព្រមព្រៀងគ្នា​ពង្រឹង​តំបន់​អឺរ៉ូ

ដោយ: ANN ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧ 5,981
នយោបាយ
ANN ជួបគ្នា​លើកដំបូង លោកស្រី Merkel និង​លោក Macron ព្រមព្រៀងគ្នា​ពង្រឹង​តំបន់​អឺរ៉ូ

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គា​រថា ផែនការ​ពង្រឹង​តំបន់​អឺរ៉ូ​ត្រូវបាន​លើក​យកមក​ពិភាក្សា បន្ទាប់ពី​ប្រធានាធិបតី​បារាំង​ទើប​ជាប់ឆ្នោត​ថ្មី​លោក Emmanuel Macron បាន​ជួប​លោកស្រី Angela Merkel អធិការបតី​អាល្លឺម៉ង់។  

សេចក្តីរាយការណ៍​បានឱ្យដឹងថា មេដឹកនាំ​ទាំងពីរ​បានបង្ហាញ​ពី​ការរួបរួម​គ្នា​ទាក់ទង​ទៅ​តំបន់​ចាយប្រាក់​អឺរ៉ូ និង​បាន​វាយ​បំបែក​នូវ​សេចក្តីថ្លែងការណ៍​ពីមុន​ដែល​លើកឡើង​ពី​ផ្លាស់ប្តូរ​ដ៏​សំខាន់​ចំពោះ​សន្ធិសញ្ញា​សហភាព​អឺរ៉ុប។

អធិការបតី​អាល្លឺម៉ង់​បាន​ស្វាគមន៍​លោក​ប្រធានាធិបតី Macron ជាមួយនឹង​ពាក្យសម្តី​ប្រកបដោយ​ភាពកក់ក្ដៅ​ក្នុងអំឡុងពេល​សន្និសីទ​កាសែត​ផ្លូវការ​និង​បាន​សន្យាថា​ភាពជា​ដៃគូ​ថ្មី​នេះ​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ការជឿទុកចិត្ត​និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ។

ប្រធានាធិបតី​បារាំង​បាន​ថ្លែងថា លោក​មានបំណង​ប្រាថ្នា​នូវ​ដៃគូ​ដែល​បើកចំហ និង​មាន​លក្ខណៈ​ស្ថាបនា។

គួរ​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ប្រធានាធិបតី​បារាំង​នៅ​ថ្ងៃទី​មួយ​ដែល​លោក​ចូលកាន់​ការងារ​ជា​ផ្លូវការ​ក្នុង​ការិយាល័យ និង​ត្រូវបាន​អមដំណើរ​ដោយ​លោក Edouard Philippe នាយករដ្ឋមន្ត្រី​ទើប​តែងតាំង​ថ្មី​ហើយ​ដែល​គាត់​អាច​និយាយ​ភាសា​អាល្លឺម៉ង់។

ក្នុងអំឡុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​ទីក្រុង​ប៊ែ​កឡាំង ថ្នាក់ដឹកនាំ​ទាំងពីរ​បានលើកឡើង​ពី​ក្តីបារម្ភ​នានា​អំពី​សន្ធិសញ្ញា​សហភាព​អឺរ៉ុប​ដែល​មិនអាច​បត​បែន​ចំពោះ​ការផ្លាស់ប្តូរ​ទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ៕ ប្រភពពី ហ្ស៊ី​ន​ហួរ

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១