ព័ត៌មានថ្មីបំផុត

Justin Bieber ត្រូវបាន​ផាកពិន័យ​ជិត២០០ដុល្លារ ព្រោះ​និយាយ​ទូរស័ព្ទ ពេល​បើកបរ

ដោយ: ANN ថ្ងៃថ៍ន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧ 11,411
តារា
ANN Justin Bieber ត្រូវបាន​ផាកពិន័យ​ជិត២០០ដុល្លារ ព្រោះ​និយាយ​ទូរស័ព្ទ ពេល​បើកបរ

Justin Bieber តារាចម្រៀង​ដ៏​ល្បីល្បាញ​សញ្ជាតិ​កាណាដា ត្រូវបាន​នគរបាល​នៅ​ក្រុង​ឡូ​ស​អេ​ន​ជី​ឡេស សហរដ្ឋអាមេរិក ផាក​អស់​ជិត២០០ដុល្លារ ព្រោះ​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​រថយន្ត នេះ​បើតាម​ការចេញផ្សាយ​រប​ស់ Hollywoodlife កាលពី​ម្សិលមិញ។

តារាចម្រៀង​វ័យ២៣ឆ្នាំ Justin Bieber ត្រូវ​ប៉ូលីស​នៅ​តំបន់ Beverly Hills  ឃាត់​រថយន្ត កាលពី​ថ្ងៃ​សៅរ៍​នេះ ព្រោះតែ​និយាយ​ទូរស័ព្ទ ពេល​បើកបរ។ Justin ដែល​បើករថយន្ត Mercedes G-Wagon ខ្មៅ​នោះ ត្រូវ​ផាក​ជា​ប្រាក់១៦២ ដុល្លារ​អាមេរិក ហើយ​គេ​បានទទួល ក្រដាស​ផាក​យ៉ាង​សុភាព ពី​ប៉ូលីស និង​បង់លុយ​តាម​សម្រួល៕ 

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១