ព័ត៌មានថ្មីបំផុត

ប៉ា​គី​អៅ នឹង​ឡើង​ប្រកួត​ជាថ្មី នៅ​ថ្ងៃទី ២៣ មេសា ២០១៧

ដោយ: ANN ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 6,719
កីឡាអន្តរជាតិ
ANN ប៉ា​គី​អៅ នឹង​ឡើង​ប្រកួត​ជាថ្មី នៅ​ថ្ងៃទី ២៣ មេសា ២០១៧

កំពូល​អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន ម៉ា​នី ប៉ា​គី​អៅ វ័យ៣៨ឆ្នាំ​នឹង​ឡើង​ប្រកួត​ជាថ្មី​នៅ​ថ្ងៃទី ២៣ មេសា២០១៧ ជាមួយនឹង​កីឡាករ​សញ្ជាតិ​អូស្ត្រាលី ប៉ុន្តែ​ទីតាំង​មិនទាន់​ត្រូវបាន​បង្ហាញ​ឲ្យ​ដឹង​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា អាច​នៅក្នុង​ក្រុង​ធំ​ណាមួយ​នៃ​ប្រទេស​អូស្ត្រាលី ឬ ក៏​អាច​នៅ​ម​ជ្ឈឹ​ម​បូព៌ា ឬ​សហរដ្ឋអាមេរិក។

 

ប្រធាន Top Rank លោក Bob Arum បាន​និយាយថា ភាគី​ពាក់ព័ន្ធ​ចង់​ឲ្យ​រៀបចំ​នៅ​អូស្ត្រាលី ប៉ុន្តែ​ត្រូវការ​ពេលវេលា​ថែមទៀត​ដើម្បី​ដឹង​លទ្ធផល​ច្បាស់ការ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១