ព័ត៌មានថ្មីបំផុត

ឧបនាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​វីត ថា​ការបោះឆ្នោត​នឹង​មាននៅ​ឆ្នាំ២០១៧នេះ មិន​ដូច​ការលើកឡើង​របស់​សមាជិកសភា​ទេ

ដោយ: ANN ថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧ 5,789
នយោបាយ
ANN ឧបនាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​វីត ថា​ការបោះឆ្នោត​នឹង​មាននៅ​ឆ្នាំ២០១៧នេះ មិន​ដូច​ការលើកឡើង​របស់​សមាជិកសភា​ទេ

ឧបនាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​វីត វង្ស​ស៊ូ​វ៉ាន បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការបោះឆ្នោត​ទូទៅ​នឹង​រៀបចំឡើង​នៅ​ឆ្នាំ២០១៧នេះ ពោលគឺ​ក្រោយពេល​សមាជិកសភា​បង្ហា​ញ​ការសង្ស័យ​ពី​ភាពមិនច្បាស់លាស់។

ប្រា​វីត ដែល​ក៏​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាននៅ​បាងកក​ថា «ពួកយើង​មិនអាច​រំកិល​ទៅមុខ​បានទេ វា​មាន​ពេលវេលា អ្វីដែល​សភាជាតិ​និយាយ​គឺជា​បញ្ហា​របស់​ពួកគេ»

សមាជិកសភា​ម្នាក់​ដែល​តែងតាំង​ដោយ​យោធា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការបោះឆ្នោត​នឹងត្រូវ​ពន្យា​ដល់២០១៨ ព្រោះ​ត្រូវ​រងចាំ​អនុម័ត​ច្បាប់ផ្សេងៗទៀត ក្នុង​ការរៀបចំ​បោះឆ្នោត។

ការបោះឆ្នោត​នាពេលខាងមុខ​ត្រូវបាន​ចាត់ទុកថា នឹង​ស្តា​ឡើងវិញ​នូវ​របប​ស៊ីវិល ក្រោយពេល​កើតមាន​រដ្ឋប្រហារ២០១៤ ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១