ព័ត៌មានថ្មីបំផុត

លោក បាន គី​មូ​ន ច្រាន​ចោលការ​ចោទថា​លោក​ស៊ីសំណូក

ដោយ: ANN ថ្ងៃថ៍ន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦ 6,188
នយោបាយ
ANN លោក បាន គី​មូ​ន ច្រាន​ចោលការ​ចោទថា​លោក​ស៊ីសំណូក

លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ច្រាន​ចោលការ​ចោទ ប្រកាន់​ដែលថា​លោក​ទទួលយក​សំណូក​ជា​ទឹកប្រាក់ ២៣០០០០ ដុល្លារ​អាមេរិក ពី​មនុ​ស្សមាន​លុយ​ម្នាក់ ក្នុង​ឆ្នាំ ២០០០ ដែល​ពេលនោះ​គាត់​គឺជា​រដ្ឋមន្ត្រីការបរទេស​របស់​កូរ៉េខាងត្បូង។

ការចោទប្រកាន់​ពី​ការទទួល​សំណូក​នេះ​បាន​លេចចេញ​ឡើង​ក្រោយពេល​លោក​បាន គី​ម៉ូ​ន បង្ហើប​ថា​លោក​នឹង​ឈរឈ្មោះ​បោះឆ្នោត​ធ្វើជា​ប្រ​ធានា​ធិ​តិ​កូរ៉េខាងត្បូង នៅពេលដែល​គាត់​ផុត​អាណត្តិ​ជា​អង្គ​លេខា​អង្គការ​សហ​ប្រជា​ជាត​នៅ​ថ្ងៃទី ៣១ ខែធ្នូ ខាងមុខនេះ។

ការចុះផ្សាយ​នៅ​ថ្ងៃទី ២៤ ធ្នូ របស់​ទស្សនាវដ្ដី Sisa Journal បានអោយដឹងថា លោក​បាន គី​មូ​ន ទទួល​ប្រាក់ចំណូល​ពី​អ្នកជំនួញ​ម្នាក់​ឈ្មោះ Park Yeon Cha ។ ប៉ុន្តែ​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ម្សិលមិញ លោក​បញ្ជាក់ថា វា​ជាការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ការពិត​ទាំងស្រុង។

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១