ព័ត៌មានថ្មីបំផុត

មនុស្ស​រាប់ម៉ឺន​នាក់​ជួបជុំគ្នា​ថ្វាយព្រះពរ​ដល់​ព្រះ​ចៅ​អធិរាជ​ជប៉ុន ក្នុង​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​យាង​ចូល ៨៣ព្រះវស្សា

ដោយ: ANN ថ្ងៃសៅរ៌ ទី២៤ ខែធ្នូ ឆ្នាំ២០១៦ 6,085
នយោបាយ
ANN មនុស្ស​រាប់ម៉ឺន​នាក់​ជួបជុំគ្នា​ថ្វាយព្រះពរ​ដល់​ព្រះ​ចៅ​អធិរាជ​ជប៉ុន ក្នុង​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​យាង​ចូល ៨៣ព្រះវស្សា

ហ្វូងមនុស្ស​ដ៏​ច្រើន​នៅ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​បាន​ចូលរួម​អបអរសាទរ​ថ្វាយ​ព្រះ​ចៅ​អធិរាជ Akihito ដែល​យាង​ចូល៨៣ព្រះវស្សា។ ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​នេះ​អាច​ជាការ​បង្ហាញខ្លួន​ចុងក្រោយ ក្រោយពេល​ព្រះអង្គ​បង្ហាញ​បំណង​ចង់​ឈប់​ឡើងគ្រងរាជ្យសម្បត្តិ។

 

វា​គឺជា​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ដំបូង​ចាប់តាំងពី​ព្រះអង្គ​បានប្រកាស​កាលពី​ខែសីហា​ថា មាន​ព្រះរាជសុខភាព​មិនសូវ​ល្អទៅៗ ដូច្នេះ​ព្រះអង្គ​គ្មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការឡើង​គ្រង​រាជ​ទៀត​ទេ។

 

រាជវាំង Imperial Palace បាន​ឲ្យ​ដឹងថា មនុស្ស​ប្រមាណ៣៣៣០០នាក់ បាន​ចូលរួម​ក្នុង​ព្រះ​រាជពិធី​នេះ ដោយបាន​ក្រវីទង់ជាតិ​ជប៉ុន និង​ស្រែក​ថ្វាយព្រះពរ​ដល់​ព្រះអង្គ។ពលរដ្ឋ​ម្នាក់ Reiko Takahashi បាន​និយាយថា« ប្រសិនបើ​នេះ​គឺជា​លើកចុងក្រោយ​របស់​ទ្រង់​ក៏ដោយ ខ្ញុំ​នៅតែ​រីករាយ​ចង់ឃើញ​ទ្រង់»

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១