ព័ត៌មានថ្មីបំផុត

ក្រុម​សិទ្ធ​មនុ​សុ្ស​ប្រកាស​ស៊ើបអង្កេត​ចំពោះ​លោក​ឌូ​តឺ​តេ ដែលថា​បានសម្លាប់​ឧក្រិដ្ឋជន​ដោយផ្ទាល់​ដៃ

ដោយ: ANN ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០១៦ 6,612
នយោបាយ
ANN ក្រុម​សិទ្ធ​មនុ​សុ្ស​ប្រកាស​ស៊ើបអង្កេត​ចំពោះ​លោក​ឌូ​តឺ​តេ ដែលថា​បានសម្លាប់​ឧក្រិដ្ឋជន​ដោយផ្ទាល់​ដៃ

ក្រុម​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ឯករាជ្យ​របស់​ហ្វីលីពីន​បាន​ឲ្យ​ដឹង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា គេ​នឹង​ស៊ើបអង្កេត​ករណី​ប្រធានាធិបតី​ហ្វីលីពីន​ដែលថា​បានសម្លាប់​ពួកឧក្រិដ្ឋជន​កាលពី​ប៉ុន្មាន​កន្លងទៅ ជាហេតុ​បង្ក​ជាការ​ស្តីបន្ទោស​ខ្លាំង​ពី​លោក ឌូ​តឺ​តេ ទៅលើ​មន្ត្រី​អង្គការសហប្រជាជាតិ​ដែល​អំពាវនាវ​ឲ្យ​មានការ​ស៊ើប​រឿងនេះ។

 

លោក ឌូ​តឺ​តេ ប្រធានាធិបតី​ហ្វីលីពីន​ដែល​បើក​យុទ្ធនាការ​គ្រឿងញៀន​សម្លាប់​មនុស្ស​រាប់ពាន់នាក់​រូ​ប​នេះ​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា លោក​បាន​ជួយ​នគរបាល សម្លាប់​ជនសង្ស័យ​ចាប់ជំរិត៣នាក់​កាលពី​អាណត្តិ​របស់លោក​ជា​អភិបាលក្រុង​ដា​វ៉ៅ ភាគខាងត្បូង​ប្រទេស។

 

ប្រធាន​អង្គការសិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ Zeid Raad Al Hussein បាន​និយាយថា ការ​ថ្លែង​បែបនេះ​គឺ​ពិតជា​ករណី​ឃាតកម្ម ហើយ​អាជ្ញាធរ​យុត្តិធម៌​របស់​ហ្វីលីពីន​ត្រូវ​បើក​ការស៊ើបអង្កេត​រឿងនេះ។

 

ជាមួយគ្នា ប្រធាន​គណៈកម្មាការ​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន Jose Gascon បាន​និយាយ​កាលពី​ម្សិលមិញ​ថា លោក​បាន​បង្កើត​ក្រុម​ស៊ើបអង្កេត​រួចហើយ លើ​ករណី​អំពើ​សម្លាប់​របស់លោក​ឌូ​តឺ​តេ​ទៅលើ​មនុស្ស​ទាំងនោះ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១