ព័ត៌មានថ្មីបំផុត

តុលាការ​ធម្មនុញ្ញ​រប​ស់​កូរ៉េខាងត្បូង​បើក​ការជំនុំជម្រះ​ដំបូង​លើ​ករណី​ចោទប្រកាន់​លោកស្រី​ប្រធានាធិបតី ផាក គុណ​ហេ

ដោយ: ANN ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦ 6,406
នយោបាយ
ANN តុលាការ​ធម្មនុញ្ញ​រប​ស់​កូរ៉េខាងត្បូង​បើក​ការជំនុំជម្រះ​ដំបូង​លើ​ករណី​ចោទប្រកាន់​លោកស្រី​ប្រធានាធិបតី ផាក គុណ​ហេ

តុលាការ​ធម្មនុញ្ញ​រប​ស់​កូរ៉េខាងត្បូង​នឹង​រៀបចំ​បើក​ការជំនុំជម្រះ​ដំបូង​លើ​ករណី​ចោទប្រកាន់​លោកស្រី​ប្រធានាធិបតី ផាក គុណ​ហេ នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ ដោយមាន​ការបញ្ចេញ​យោបល់​ទាំង​ភាគី​ទាំងសងខាង នេះ​បើតាម​មន្ត្រី​ផ្លូវការ​ថ្លែង​ឲ្យ​ដឹង នៅ​ថ្ងៃ​អង្គារ​នេះ។

 

តុលាការ​កំពុង​ពិនិត្យ​ការបោះឆ្នោត​របស់​សភា​កាលពី​ថ្ងៃទី ៩ ធ្នូ​កន្លងទៅ ខណៈដែល​លោកស្រី​ផាក​ត្រូវបាន​ចោទប្រកាន់ថា​ឃុបឃិត​ជាមួយ​មិត្ត​ភ័ក្ត្រ​ម្នាក់​ដើម្បី​ដាក់​សំពាធ​អាជីវកម្ម​ធំ​ទៅក្នុង​មូលនិធិ​មិន​រកប្រាក់​ចំណេញ និង​បំពាន​រដ្ឋធម្មនុញ្ញ។

 

តុលាការ​មាន១៨០ថ្ងៃ ដើម្បី​សម្រេច​ថា​តើ​លោកស្រី​ផាក​ក្លាយជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ជាប់ឆ្នោត​ដំបូង​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​ការិយាល័យ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១