ព័ត៌មានថ្មីបំផុត

ថៃ​នឹង​បង្កើត​មជ្ឈមណ្ឌល​ថែទាំ​ចាស់ជរា​ជាង១០០០កន្លែង

ដោយ: ANN ថ្ងៃថ៍ន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦ 5,796
នយោបាយ
ANN ថៃ​នឹង​បង្កើត​មជ្ឈមណ្ឌល​ថែទាំ​ចាស់ជរា​ជាង១០០០កន្លែង

សារ​ព័ត​មាន Bangkokpost បានចេញ​ផ្សាយ​ថា នាយកដ្ឋាន​ផ្គត់ផ្គង់​សេវាកម្ម​សុខភាព​ថៃ គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​ថែទាំ​ចាស់ជរា​ជាង១០០០កន្លែង ជា​ផ្នែក​នៃ​ការជួយ​រៀបចំ​មើលថែ​ប្រជាជន​វ័យ​ចំណាស់ នេះ​បើតាម​អ្នកនាំពាក្យ​នាយកដ្ឋាន​គឺ លោក Pattarapon បានបញ្ជាក់​កាលពី​ថ្ងៃទី ១៨ ធ្នូ។

 

ប្រភព​ថា ភ្នាក់ងារ​កំពុងធ្វើការ​លើ​គម្រោង​នេះ ដើម្បី​បង្កើត​ឲ្យ​បាន​នៅ​ទូទាំងប្រទេស។ មជ្ឈមណ្ឌល​នឹង​បង្កើតឡើង​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួងសុខាភិបាល និង​កំពុងស្ថិត​ក្នុងដំណាក់កាល​ពង្រាង។ សេចក្ដីព្រាងច្បាប់​នេះ គេ​រំពឹងថា​បញ្ចប់​នឹង​ឆ្នាំក្រោយ​នេះហើយ។

 

បច្ចុប្បន្ន ប្រជាជន​ថៃ​ជាង ១០លាន​នាក់ ដល់​អាយុ​ចូលនិវត្តន៍ គឺ​ស្មើនឹង១៤% នៃ​ចំនួន​ប្រជាជន​សរុប​ជាង៦៨លាន​នាក់។

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១