ព័ត៌មានថ្មីបំផុត

ចិន​ព្រម​ប្រគល់​នាវា​ស្រាវជ្រាវ​ក្រោម​ទឹក ទៅអោយ​អា​មេ​រិច​វិញ​ហើយ

ដោយ: ANN ថ្ងៃថ៍ន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦ 5,813
នយោបាយ
ANN ចិន​ព្រម​ប្រគល់​នាវា​ស្រាវជ្រាវ​ក្រោម​ទឹក ទៅអោយ​អា​មេ​រិច​វិញ​ហើយ

កូន​នាវា​របស់​អាមេរិក​មួយ​គ្រឿង​នេះ​ត្រូវបាន​អាជ្ញាធរ​ចិន​បាន​ចាប់​ឃាត់ទុក ខណៈពេលដែល​នាវា​នេះ​កំពុងធ្វើការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​នៅក្រោម​ទឹក​នៃ​សមុទ្រ​អន្តរជាតិ។ ក្រោយពេល​ចាប់យក​នាវា​ដែល​គ្មា​មនុស្ស​បើក​នេះ ប្រទេស​ចិន​មិនបាន​ប្រាប់​ពី​មូលហេតុ​នៃ​ការចាប់​នេះ​ទេ ហើយ​ចិន​ព្រមទាំង​ចោទប្រកាន់​អា​មេ​រិច​ថា​ជា​អ្នក​បង្កើតអោយមាន​ឧ​ប្ប​តិ្ត​ហេតុនេះ។


អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក​បានអោយដឹងថា អាជ្ញាធរ​ចិន​បាន​ព្រមព្រៀងគ្នា​នៅ​ថ្ងៃ​សោ​រិ៍ ក្នុងការ​ប្រគល់​កូន​នាវា​នេះ​មកអោយ​អា​មេ​រិច​វិញ។ មន្ត្រី​អា​មេ​រិ​កបាន​ប្រមាន​ចិន​កុំអោយ​ប្រ​ព្រិ​ត្តិ​បែបនេះ​ទៀត​នៅពេល​ខាង​មុខ។

ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់​អាមេរិក​លោក Donald Trump បាន​រិះគន់​ចិន ហើយ​បាន​ចោទ​ចិន​ថា​លួច​នាវា​របស់ខ្លួន។ តាមរយៈ​បណ្តាញ​សង្គម Twiiter លោក ត្រាំ ថា "យើង​គួរ​ប្រាប់​ចិន​អោយដឹងថា យើង​មិន​ចង់បាន​នាវា​ដែល​ចិន​លួច​យក​ត្រឡប់មកវិញ​ទេ ទុកអោយ​ពួកគេ​យក​វា​ចុះ" ។

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១