ព័ត៌មានថ្មីបំផុត

មេដឹកនាំ​រុស្ស៊ី-ជប៉ុន​ជួបគ្នា តែ​គ្មាន​សញ្ញា​បញ្ជាក់ថា​ដោះស្រាយ​លើ​ជម្លោះព្រំដែន​ទេ

ដោយ: ANN ថ្ងៃសៅរ៌ ទី១៧ ខែធ្នូ ឆ្នាំ២០១៦ 6,104
នយោបាយ
ANN មេដឹកនាំ​រុស្ស៊ី-ជប៉ុន​ជួបគ្នា តែ​គ្មាន​សញ្ញា​បញ្ជាក់ថា​ដោះស្រាយ​លើ​ជម្លោះព្រំដែន​ទេ

រុស្ស៊ី​និង​ជប៉ុន​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ មិនបាន​បង្ហាញ​សញ្ញា​ថា​មាន​ដំណោះស្រាយ​លើ​បញ្ហា​ជម្លោះព្រំដែន​រាប់​សតវត្សរ៍​រវាង​ប្រទេស​ទាំងពីរ​ឡើយ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល២ថ្ងៃ។ ជម្លោះ​នេះ​បានធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​មិនអាច​សម្រេចបាន​សន្ធិសញ្ញា​សន្តិភាព​ដើម្បី​បញ្ចប់​ភាពជា​សត្រូវ​នឹង​គ្នា​នៅ​សង្គ្រាមលោកលើកទី២ជា​ផ្លូវការ​បានទេ។

 

លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីន​សូ​អា​បេ​បាន​ជួបពិភាក្សា​គ្នា នៅ​ទីប្រជុំជន​របស់​បុព្វបុរស​របស់លោក​អា​បេ​ផង និង​នៅ​ក្រុង​តូ​ក្យូ​ទៀត ដើម្បី​ប៉ន​ប៉ង​ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​ជម្លោះ​នេះ។

 

ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត​មាន លោក ពូ​ទីន « វា​គឺជា​រឿង​ពិបាក​ដែល​គិតថា​ពួកយើង​អាច​ដោះស្រាយ​បញ្ហា​នេះ ត្រឹម​រយៈពេល១ម៉ោង។ ត្រូវ​ត​មានការ​បញ្ចប់​បញ្ហា​ជា​ប្រ​វត្ថិ​សាស្ត្រ​នេះ។ ផលប្រយោជន៍​ជា​មូលដ្ឋាន​នៃ​រុស្ស៊ី​និង​ជប៉ុន​គឺ​ចង់បាន​ដំណោះស្រាយ​មាន​រយៈពេល​យូរអង្វែង»

ជាមួយគ្នា លោក អា​បេ បាន​បញ្ជាក់ថា កិច្ចប្រឹងប្រែង​ក្នុង​ការបន្ត​ដោះស្រាយ​ជម្លោះ​នេះ​នឹង​នៅតែ​បន្ត បើទោះបី​ជាមាន «ផ្លូវ​ពិបាក​នៅខាងមុខ​ក៏ដោយ» «ការបង្កើត​ឲ្យ​មាន​សន្ធិសញ្ញា​សន្តិភាព​ដែល​មិន​គិតពី​រឿង​កាលពី ៧០ឆ្នាំមុន​នោះ គឺ​មិន​ងាយស្រួល​ទេ ប៉ុន្តែ​ពួកយើង​មិនអាច​ដោះស្រាយ​បញ្ហា​នេះ ត្រឹមតែ​ការពារ​ភាពត្រឹមត្រូវ​របស់ខ្លួន​បានទេ»

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១