ព័ត៌មានថ្មីបំផុត

រដ្ឋមន្ត្រីការបរទេសហ្វីលីពីនថា មិនតវ៉ារឿងសកម្មភាពយោធារបស់ចិននៅប្រជុំកោះ នាសមុទ្រចិនខាងត្បូងទេ

ដោយ: ANN ថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦ 8,857
នយោបាយ
ANN  រដ្ឋមន្ត្រីការបរទេសហ្វីលីពីនថា មិនតវ៉ារឿងសកម្មភាពយោធារបស់ចិននៅប្រជុំកោះ នាសមុទ្រចិនខាងត្បូងទេ

ហ្វីលីពីន​នឹងមិន​តវ៉ា​លើ​សកម្មភាព​យោធា​ចិន​នៅ​ប្រជុំ​កោះ Spratly  នា​សមុទ្រ​ចិន​ខាងត្បូង​ទេ នេះ​បើតាម​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន Perfecto Yasy ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ ពោលគឺ​ស្រប​ពេលដែល​ហ្វីលីពីន​កំពុង​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ចិន។

 

ថ្លែងប្រាប់​ក្រុម​អ្នក​សា​ព័ត​មាននៅ​សិង្ហ​បុរី​ក្នុងពេល​ប្រធានាធិបតី​ឌូ​តឺ​តេ កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នោះ លោក Perfecto Yasay បាន​និយាយថា រដ្ឋាភិបាល​នឹងមិន​ចេញ​កំណត់​ទូត​តវ៉ា​រឿង​ចិន​ទេ។ « ពួកយើង​នឹងធ្វើ​ឲ្យ​ប្រាកដថា នឹង​មិនមាន​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​កាន់តែ​តានតឹង ជាពិសេស​នៅ​ប្រជុំ​កោះ Scarborough Shoal » ។

 

ប្រភព​ព័ត​មាន Channelnewsasia បាន​ឲ្យ​ដឹងថា ចិន​បានដាក់​ពង្រាយ​ប្រព័ន្ធ​ទប់ស្កាត់​មី​ស៊ី​ល និង​បាញ់​យន្តហោះ​នៅ​ប្រជុំ​កោះ​សប្ប​និម្មិត ក្នុង​ប្រជុំ​កោះមាន​ភាពចម្រូងចម្រាស់ នា​សមុទ្រ​ចិន​ខា​ត្បូង។ រៀងរាល់ឆ្នាំ ​ទំហំ​ពាណិជ្ជកម្ម​តម្លៃ​ប្រមាណ៥លាន​លាន​ដុល្លារ​អាមេរិក​បាន​ឆ្លងកាត់​តំបន់​នេះ ដែល​គឺ​ជឿថា​ជា​តំបន់​សម្បូរ​ដោយ​ប្រេង​និង​ឧស្ម័ន៕

 

លោក Perfecto Yasay « ទុក​ឲ្យ​ពួកគេ​ធ្វើ​សកម្ម​អ្វីដែល​ចាំបាច់​ក្នុងការ​ស្វែងរក​ប្រយោជន៍​ជាតិ​របស់​ពួកគេ​ចុះ ហើយ​ពួកយើង​នឹង​បណ្តោយ សម្រាប់​ហ្វីលីពីន ពួកយើង​មាន​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ចិន ហើយ​ប្រទេសផ្សេងៗទៀត អាច​ដោះស្រាយ​តាមរបៀបផ្សេងៗ »

 

« យើង​មិនអាច​បញ្ឈប់​ចិន​បានទេ....គ្មាន​អ្វីដែល​ពួកយើង​អាចធ្វើ​ចំពោះ​រឿងនេះ​បានទេ»

 

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១