ព័ត៌មានថ្មីបំផុត

ប្រធានាធិបតី​ហ្វីលីពីន-សិង្ហ​បុរី​បញ្ជាក់​ពី​ទំនាក់ទំនង​ទ្វេភាគី​ដ៏​អស្ចារ្យ នៃ​ប្រទេស​ទាំងពីរ

ដោយ: ANN ថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦ 9,328
នយោបាយ
ANN ប្រធានាធិបតី​ហ្វីលីពីន-សិង្ហ​បុរី​បញ្ជាក់​ពី​ទំនាក់ទំនង​ទ្វេភាគី​ដ៏​អស្ចារ្យ នៃ​ប្រទេស​ទាំងពីរ

មេដឹកនាំ​សិង្ហ​បុរី និង ហ្វីលីពីន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បានបញ្ជាក់​ពី​ទំនាក់ទំនង​ទ្វេភាគី​ដ៏​អស្ចារ្យ​រវាង​ប្រទេស​ទាំងពីរ និង​បាន​ព្រមព្រៀង​ថា មាន​នៅសល់​ចំណុច​ដែល​ត្រូវ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​នេះ​បន្តទៀត រួមមាន​ទាំង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ខាង​សន្តិសុខ​ផងដែរ។

 

ប្រធានាធិបតី​សិង្ហ​បុរី លោក តូ​នី តាន កេង យ៉ា​ម​ក៏បាន​គូសបញ្ជាក់ថា ប្រទេស​ទាំងពីរ​គួរតែ​រិះរក​វិធីសាស្ត្រ​ក្នុងការ​ព​ង្រី​ការតភ្ជាប់​ដើម្បី​បង្កើន​បណ្តាញ​ធុរកិច្ច និង​ជំរុញ​ទេសចរណ៍ នេះ​បើតាម​សេចក្តីប្រកាស​ព័ត​មាន​របស់​ក្រសួងការបរទេស​សិង្ហ​បុរី​ឲ្យ​ដឹង ក្រោយ​មាន​ជំនួប​រវាង​ប្រធានាធិបតី​សិង្ហ​បុរី និង​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ទ្រី​ហ្គោ ឌូ​តឺ​តេ ដែល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ។

 

ប្រធានាធិបតី​សិង្ហ​បុរី​ក៏បាន​បញ្ជាក់ថា ប្រទេស​ទាំងពីរ​ពិតជា​ពេញ​ចិត្តនឹង​មិត្តភាព​រឹងមាំ ដែល​ចែករំលែក​សន្តិភាព ភាពរុងរឿង និង ភាព​សុខដុម សម្រាប់​ប្រទេស​ទាំងពីរ និង​តំបន់៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១