ព័ត៌មានថ្មីបំផុត

អគ្គលេខាធិការ​ថ្មី​របស់​អង្គការសហប្រជាជាតិ​ស្បថ​ចូលកាន់​តំណែង

ដោយ: ANN ថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦ 9,463
នយោបាយ
ANN អគ្គលេខាធិការ​ថ្មី​របស់​អង្គការសហប្រជាជាតិ​ស្បថ​ចូលកាន់​តំណែង

លោក Antonio Guterres បាន​ស្បថ​ចូលកាន់​តំណែង​ជា​អគ្គលេខាធិការ​ថ្មី​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​លោក​និយាយថា ពិភពលោក​ត្រូវតែ​ផ្លាស់ប្តូរ​ដើម្បី​ប្រឈម​នឹង​វិបត្តិ​សកល​នា​ន ដូចជា​សង្គ្រាម​នៅ​ស៊ី​រី។

 

អតីត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​ស្បថ​ថា« អង្គការ​នេះ​គឺជា​សសរ​គោល​នៃ​ពាហុ​តោ​ភាគី ហើយ​បាន​ចែករំលែក​សន្តិភាព​រាប់​ទសវត្សរ៍​មកហើយ ប៉ុន្តែ​ការប្រកួតប្រជែង​ឥឡូវនេះ​បាន​ហូ​ស​ពី​សមត្ថភាព​ក្នុងការ​ឆ្លើយតប។ UN ត្រូវតែ​ត្រៀម​ផ្លាស់ប្តូរ»

 

អគ្គលេខាធិការរបស់អង្កការសហប្រជាជាតិ ទី៩ វ័យ៦៧ឆ្នាំរូបនេះបាននិយាយទៀតថា អង្គការសហប្រជាជាតិត្រូវទទួលស្គាល់អំពីភាពខ្វះខាត និងកំណែទម្រង់ឲ្យប្រសើរឡើង៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១