ព័ត៌មានថ្មីបំផុត

ការផ្លាស់ប្តូរ​ភារកិច្ច​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ និង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ គឺជា​ចរន្ត​ការងារ​បង្កើន​ចំនេះដឹង​ដល់​មន្ត្រីរាជការ​

ដោយ: ម៉ុក ពន្លក ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ 20,229
សន្តិសុខសង្គម
ANN ការផ្លាស់ប្តូរ​ភារកិច្ច​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ និង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ គឺជា​ចរន្ត​ការងារ​បង្កើន​ចំនេះដឹង​ដល់​មន្ត្រីរាជការ​

​ខេត្តក្រចេះ​៖ ស្ថិតក្នុង​ពិធី​ផ្លាស់ប្តូរ​ភារកិច្ច​កាលពី​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ លោក គុយ ហ៊ួ​ត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ខេត្តក្រចេះ បាន​មានប្រសាសន៍ថា ការផ្លាស់ប្តូរ​ភារកិច្ច​លោក ប៊ុ​យ រតនា អតីត​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ និង​លោក អ៊ីង ស៊ីណា​ង អតីត​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ គឺមាន​ភាពប្រក្រតី​ធម្មតា ហើយ​ជា​យុទ្ធសាស្ត្រ​នៃ​ការគ្រប់គ្រង​ធនធានមនុស្ស និង​ដើម្បី​បង្កើន​នូវ​ចំនេះដឹង​ផ្នែក​បច្ចេកទេស​ដល់​មន្ត្រីរាជកា​រ​។​


​លោក​ប្រធាន​មន្ទីរ បាន​បន្តថា ការផ្លាស់ប្តូរ​ភារកិច្ច​នេះ​ទៀតសោធ មិនមែន​ដូច​ម​ជ្ឍ​ដ្ឋា​ន​មួយចំនួន​បានលើកឡើង​នោះទេ ហើយក៏​មិនមាន​ទាក់ទង​នឹង​ផលប្រយោជន៍ ឬ​ទទួលបាន​ផល ប្រយោជន៍​អ្វី​នោះឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ ការផ្លាស់ប្តូរ​ភារកិច្ច​នេះ គឺ​ធ្វើ​ឲ្យ​លោកនាយ​ផ្នែក​ទាំងពីរ​ទ​ទួលបាន​ចំណេះដឹង បទពិសោធន៍​ការងារ​ថ្មី​បន្ថែមទៀត​ពីលើ​បទពិសោធន៍​ការងារ ដែលមាន​ស្រាប់ ជាពិសេស​បាន​ស្គាល់​នូវ​ទីតាំង​ភូមិសាស្ត្រ​ថ្មីៗ​ដើម្បី​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​គ្រប់គ្រង ថែរក្សា ការពារ​ធនធាន​ព្រៃឈើ និង​ការទន្ទ្រាន​ដីព្រៃ​យក​ធ្វើជា​កម្ម​សិទ្ធ​។​


​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ពិធី​នេះ ត្រូវបាន​ផ្លាស់​លោក ប៊ុ​យ រតនា អតីត​នាយផ្នែក​រដ្ឋបាល ព្រៃឈើ​ក្រចេះ ទៅកាន់​ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ​។ ចំណែក លោក អ៊ឹង ស៊ីណា​ង អតីត​នាយផ្នែក​រដ្ឋបាល ព្រៃឈើ​ព្រែក​ប្រសព្វ ត្រូវ​មកកាន់​តំណែង​ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​ជំនួស​វិញ​៕​

 

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១