ព័ត៌មានថ្មីបំផុត

រដ្ឋបាល​ខេត្តសៀមរាប ប្រជុំ​លើ​កិច្ចការ​ពង្រឹង​វិន័យ និង​គោលការណ៍​នានា សម្រាប់​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ​

ដោយ: តាំង ហូ ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ 20,300
សន្តិសុខសង្គម
ANN រដ្ឋបាល​ខេត្តសៀមរាប ប្រជុំ​លើ​កិច្ចការ​ពង្រឹង​វិន័យ និង​គោលការណ៍​នានា សម្រាប់​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ​

សៀមរាប​៖ នៅ​រដ្ឋបាល​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៩ កក្កដា ម្សិលមិញ បាន​ប្រជុំ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទាក់ទង​នឹង​ដំណើរការ​នៃ​ការប្រលង​មធ្យមសិក្សា​ទុតិយភូមិ ដឹកនាំ​ដោយ ឯកឧត្តម នួន បូ​ផល អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ថ្នាក់​ខេត្ត មាន​វត្តមាន ឯកឧត្តម លី សំរិទ្ធ អភិបាលខេត្ត​ស្តីទី ឯកឧត្តម អ៉ឹ​ង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី មន្ទីរអប់រំ យុវជន និ​កីឡា កងកម្លាំងប្រដាប់អាវុធ សហភាព​សហព័ន្ធ​យុវជន និង​អ្នកពាក់ព័ន្ធ​។​


​ស្មារតី​នៃ​អង្គប្រជុំ គឺ​បន្ត​ព​ង្រឹ​ក​វិន័យ និង​ប្រសិទ្ធភាព​នៃ​ការប្រលង ដូច​បណ្តា​ឆ្នាំកន្លងមក ដើម្បី​សិស្សានុសិស្ស​ដែលមាន​សមត្ថភាព​ពិតប្រាកដ ពិតជា​ទទួលបាន​លទ្ធ​ផល​ល្អ​ក្នុងការ​ប្រលង​។​


​ដូចនេះ សូម​សិស្សានុសិស្ស​ត្រៀម​ចូលរួម​ការប្រលង​នេះ ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ជាពិសេស​រំលឹក​គួរ​មេរៀន អនុវត្ត​លំ​ហាត់​នានា ដើម្បី​ឲ្យ​ការប្រលង​ទទួលបាន​លទ្ធផល​ល្អ ហើយ​មិនត្រូវ​ផ្តេកផ្តួល ពឹង​ផ្អែកលើ​ការយក​ឯកសារ ការចម្លង និង​រិះរក​មធ្យោបាយ​នានា​ដែល​ខុសច្បាប់​ឡើយ ព្រោះ​នឹង​ប្រឈម​បញ្ជា​នានា​ពាក់​នឹង​វិន័យ​នៃ​ការប្រលង​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១