ព័ត៌មានថ្មីបំផុត

បងប្រុស​និង​ក្មួយ​របស់លោក បាន គី​មូ​ន ត្រូវបាន​រដ្ឋអាជ្ញា​អាមេរិក​ចោទប្រកាន់​ពីបទ​ស៊ីសំណូក​អន្តរជាតិ

ដោយ: ANN ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 8,113
សេដ្ឋកិច្ច
ANN បងប្រុស​និង​ក្មួយ​របស់លោក បាន គី​មូ​ន ត្រូវបាន​រដ្ឋអាជ្ញា​អាមេរិក​ចោទប្រកាន់​ពីបទ​ស៊ីសំណូក​អន្តរជាតិ

ក្រុម​រដ្ឋអាជ្ញា​របស់​អា​មេ​រិ​ក​បានសម្រេច​ចោទប្រកាន់​ផ្លូវការ​លើ​សាច់​ញាត​របស់​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គី​មូ​ន ដោយ​ចោទថា​ពួកគេ​បាន​ព្យាយាម​ទទួល​សំណូក​ពី​មន្ត្រី​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ម្នាក់​លើ​ករណីលក់​អគារ​តម្លៃ៨០០លាន​ដុល្លារ​នៅ​ហាណូយ។

 

លិខិត​ចោទប្រកាន់​មាន៣៩ទំព័រ​បានបង្ហាញ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ បាន​ចោទ​លោក Joo Hyun Bahn ដែលជា​ឈ្មួញ​អចលនទ្រព្យ​នៅ Manhattan ព្រមទាំង​លោក Ban Ki Sang ដែល​ត្រូវជា​ឳ​ពុក​លោក Joo ដោយ​លោក​គឺជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រុមហ៊ុន​សំណង់​កូរ៉េខាងត្បូង។ លោក Ban Ki Sang គឺជា​បងប្រុស​របស់លោក​បាន គី​មូ​ន ដែល​ទើបតែ​បញ្ចប់​តំណែង​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី ១ មករា ២០១៧នោះ។

 

រដ្ឋអាជ្ញា​អាមេរិក​ក៏​ចោទប្រកាន់​ពលរដ្ឋ​អាមេរិក​ម្នាក់ Malcolm Harris ដែល​បន្លំ​ខ្លួន​ធ្វើជា​អ្នកសម្របសម្រួល​ជាមួយ​មន្ត្រី​ម​ជ្ឈឹ​ម​បូព៌ា ដោយ​ទទួល​លុយ៥០០០០០ដុល្លារ​យកទៅ​ចំណាយ​ផ្ទាល់ខ្លួន។

 

រដ្ឋអាជ្ញា​ចោទថា ការឃុបឃិត​ស៊ីសំណូក​អន្តរជាតិ​នេះ​បានកើត​ឡើង នៅ​ចន្លោះ​ខែមីនា ២០១៣ និង ឧសភា២០១៥ ពាក់ព័ន្ធ​នឹង​ការ​ប៉ន​ប៉ង​លក់​អគារ​ពាណិជ្ជកម្ម​មួយ​នៅ​ក្រុង​ហាណូយ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​កូរ៉េខាងត្បូង Keangnam Enterprises ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១