ព័ត៌មានថ្មីបំផុត

យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​ត​ភ្ជាប់​សេដ្ឋកិច្ច​ចិន​និង​អាស៊ាន​កាន់តែ​ជិតស្និទ្ធ

ដោយ: ANN ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧ 7,687
សេដ្ឋកិច្ច
ANN យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​ត​ភ្ជាប់​សេដ្ឋកិច្ច​ចិន​និង​អាស៊ាន​កាន់តែ​ជិតស្និទ្ធ

យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង​បានឱ្យដឹងថា គំនិត​ផ្ដួចផ្តើម​នៃ​យុទ្ធសាស្ត្រ“ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ”ជា​គោលនយោបាយ​ទំនាក់ទំនង​ការបរទេស​គំរូ​មួយ។ ដោយ​យល់ឃើញថា អាស៊ាន​មាន​អត្ថប្រយោជន៍​សំខាន់​ចំពោះ​សេដ្ឋកិច្ច​ចិន ព្រមទាំង​លក្ខណៈ​ស្រដៀង​គ្នា​នៃ​ទីតាំង​ភូមិសាស្ត្រ ដូច្នេះ​ចំណុច​សំខាន់​មួយ​នៃ​គំនិត​ផ្ដួចផ្តើម​នៃ​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​គឺ តួអង្គ​សេដ្ឋកិច្ច​អាស៊ាន។


ប្រភពព័ត៌មាន​ដដែល​បានឱ្យដឹងថា ឆ្នាំ២០១៦ជា​ខួប ២៥ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ដៃគូ​សន្ទនា​ចិន​និង​អាស៊ាន ស្របពេល​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ចិន​និង​អាស៊ាន​មានការ​រីកលូតលាស់​ខ្លាំង។ គិត​មកដល់​ត្រឹម​ចុងខែ​មិន​ថុ​នា ឆ្នាំ២០១៦ ការវិនិយោគ​រវាង​ចិន​និង​អាស៊ាន​មាន​ចំនួន​សរុប ១៦០ពាន់​លាន​ដុល្លារ។ បរិមាណ​ពាណិជ្ជកម្ម​ទ្វេភាគី​ចិន​និង​អាស៊ាន​មានការ​កើនឡើង​ពី ៧៦៦០លាន​ដុល្លារ នៅ​ឆ្នាំ១៩៩១ ដល់ ៤៧,២១៦ពាក់​លាន​ដុល្លារ​នៅ​ឆ្នាំ២០១។ រហូតដល់​ឆ្នាំ២០២០ រដ្ឋាភិបាល​ប្រទេស​អាស៊ាន និង​ចិន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើន​ឡើងដល់១០០០ពាន់​លាន​ដុល្លារ។


គំនិត​ផ្ដួចផ្តើម​នេះ​បាន​បំពេញ​តួនាទី​យ៉ាងសំខាន់ ហើយ​ដែល​វា​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ចិន​និង​សមាជិក​អាស៊ាន អាស៊ាន​និង​អាស៊ាន​កាន់តែ​រឹងមាំ និង​ធ្វើឱ្យ​តំបន់​សេដ្ឋកិច្ចពិភពលោក​ពីរ​ដែលមាន​សក្តានុពល កាន់តែ​ខិតជិត​ទៅរក​គ្នា​មួយកម្រិត​ទៀត។ បើ​និយាយ​ចំពោះ​ប្រទេស​សមាជិក​អាស៊ាន គំនិត​ផ្ដួចផ្តើម​នេះ​នឹង​ជួយ​បំពេញ​ទៅដល់​ការខ្វះខាត​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​ជុំរុញ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ផងដែរ។ ជាមួយគ្នានេះដែរ ក៏​ជួយ​ដល់​ប្រទេស​ចិន​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង​ខ្លួន​នៅក្នុង​តំបន់​អាស៊ី និង​ជំរុញ​ការអភិវឌ្ឍ​បណ្ដាញ​ផ្លូវដែក​របស់ខ្លួន ព្រមទាំង​នាំចេញ​នូវ​បច្ចេកទេស​ទំនើប និង​សេវាកម្ម​ផ្លូវដែក​ទាំងនេះ​ទៅ​ក្រៅប្រទេស។ បច្ចុប្បន្ន​ប្រទេស​ចិន​មាន​ផ្លូវដែក​ល្បឿន​លឿន​ប្រវែង ២ម៉ឺន​គីឡូម៉ែត្រ ដែលជា​ប្រវែង​មួយ​វែង​ជាង​ប្រទេស​នានា​ក្នុង​ពិភពលោក៕ ប្រភពពី CCFR

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១