ព័ត៌មានថ្មីបំផុត

ដូ​ណា​ល់ ត្រាំ និង ជេ​ក​ម៉ា​ជួបគ្នា​ជជែក​ពី​ការបង្កើត​ឱកាស​ការងារ

ដោយ: ANN ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧ 5,845
សេដ្ឋកិច្ច
ANN ដូ​ណា​ល់ ត្រាំ និង ជេ​ក​ម៉ា​ជួបគ្នា​ជជែក​ពី​ការបង្កើត​ឱកាស​ការងារ

ប្រធានាធិបតី​ជាប់ឆ្នោត​របស់​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​ស្ថាបនិក​ក្រុមហ៊ុន​អា​លី​បា​បា និង​ជា​មហាសេដ្ឋី​ពាន់​លាន​របស់​ចិន​បាន​ជួបពិភាក្សា​គ្នា​ក្នុង​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​ផ្តោត​លើ​ការបង្កើត​ការងារ​និង​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​អាស៊ី។

 

ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ​ដែល​នឹង​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ ក្នុង​រយៈពេល​មិន​ដល់២សប្តាហ៍​ទៀត​រូបនេះ​បាន​សន្យាថា​ពេល​លោក​កាន់អំណាច​លោក​នឹង​បង្កើត​ការងារ​យ៉ាងច្រើន។

 

ថ្លែងប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន​ក្រោយ​បញ្ចប់​ជំនួប​លោក ត្រាំ​និយាយថា «ពួកយើង​ទទួលបាន​លទ្ធផល​ដ៏​អស្ចារ្យ​ពី​កិច្ចប្រជុំ​នេះ» លោក​ត្រាំ​បាន​បន្តថា​មហាសេដ្ឋី​វ័យ៥២ឆ្នាំ​រូបនេះ​គឺជា​សហគ្រិន​ដ៏​អស្ចារ្យ ម្នាក់​ក្នុង​ពិភពលោក។ « គាត់​ស្រលាញ់​ប្រទេស​នេះ(អាមេរិក) ហើយ​គាត់​ស្រលាញ់​ចិន ជេ​ក​និង​ខ្ញុំ​នឹងធ្វើ​រឿង​អស្ចារ្យ​មួយចំនួន អាចជា​ពាណិជ្ជកម្ម​ខ្នាតតូច ត្រូវ​ទេ? »

 

លោក ជេ​ក ម៉ា បាន​និយាយថា វា​គឺជា​កិច្ចប្រជុំ​ប្រកបដោយ​ផ្លែផ្កា ហើយ​ផ្តោត​សំខាន់​លើ​ការធ្វើ​ជំនួញតូចៗ និង​ផលិតកម្ម​កសិកម្ម​រប​ស់​អាមេរិក។ « ពួកយើង​បាន​ពិភាក្សា​អំពី​ការជួយ​ឲ្យ​ក្រុមហ៊ុនតូចៗរបស់​អាមេរិក​អាច​លក់​ផលិតផល​តាមរយៈ អា​លី​បា​បា ទៅកាន់​ប្រទេស​ចិន​និង​អាស៊ី»

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១