ព័ត៌មានថ្មីបំផុត

ទឹកជំនន់​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ ស្លាប់​មនុស្ស២១នាក់​ហើយ

ដោយ: ANN ថ្ងៃថ៍ន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧ 5,999
សន្តិសុខសង្គម
ANN ទឹកជំនន់​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ ស្លាប់​មនុស្ស២១នាក់​ហើយ

សារព័ត៌មាន Channel News Asia បានចេញ​ផ្សាយ​នៅថ្ងៃនេះ​ថា គ្រោះទឹកជំនន់​ដែល​បាន​វាយប្រហារ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​បានសម្លាប់​ជីវិត​មនុស្ស ២១នាក់​ហើយ និង​បាន​បង្ខំ​ឲ្យ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​កន្លែង​ស្ថិតនៅ​តំបន់​រងគ្រោះ​ត្រូវ​បិទ​ដំណើរការ​ជា​បណ្តោះអាសន្ន។

 

នាយកដ្ឋាន​បង្ការ​និង​កាត់បន្ថយ​គ្រោះមហន្តរាយ​នៃ​ប្រទេស​នេះ​បញ្ជាក់ថា ចំនួន​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​ខាងលើ បាន​កើន​ដល់ ២១នាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ជាមួយនិង​មនុស្ស​មិនតិចជាង ៣៣០,០០០គ្រួសារ​នោះឡើយ​បាន​ទទួលរង​ផលប៉ះពាល់។

 

នៅ​ឆ្នាំនេះ ភ្លៀង​ខុសរដូវ​កំពុង​បន្ត​ធ្លាក់​យ៉ាង​ជោគជាំ​បាន​វាយប្រហារ​ខេត្ត​ចំនួន ១២ ក្នុងចំណោម​ខេត្ត​ទាំង៦៧ នៃ​ប្រទេស​ថៃ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១