ព័ត៌មានថ្មីបំផុត

អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​នៅ​ប្រទេសក្រៅ​ជិត៣ម៉ឺន​ដង ក្នុង​ឆ្នាំ២០១៦មកនេះ

ដោយ: ANN ថ្ងៃថ៍ន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧ 5,450
សន្តិសុខសង្គម
ANN អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​នៅ​ប្រទេសក្រៅ​ជិត៣ម៉ឺន​ដង ក្នុង​ឆ្នាំ២០១៦មកនេះ

ក្នុង​ឆ្នាំ២០១៦ សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ប្រមាណ២៦១៧១ដង​ក្នុង៧ប្រទេស ដោយ​កាលពី​ឆ្នាំមុន កើនឡើង៣០២៧ដង​នេះ​បើតាម​របាយការណ៍​ថ្មី​មួយ​បង្ហាញ​ឲ្យ​ដឹង ចេញផ្សាយ​តាមរយៈ​សារ​ព័ត​មាន​ហ្ស៊ី​ន​ហួរ នៅ​ថ្ងៃ​ចន្ទ​ទី ៩ មករា ២០១៧នេះ។

 

របាយការណ៍​របស់​ក្រុមប្រឹក្សា​ស្តីពី​ទំនាក់ទំនង​បរទេស CFR ថា ប្រទេស​រង​ការទម្លាក់​ច្រើនជាងគេ​នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី​ដោយមាន​ជាង១២០០០ដង។

 

បើទោះបីជា​មានការ​ទម្លាក់​គ្រាប់បែក​យ៉ាងច្រើន​ដូច្នេះ​ក្តី ក៏​សហរដ្ឋអាមេរិក​ក៏​មិនដែល​ប្រកាសថា​ជា​សង្គ្រាម​ផ្លូវការ​ទេ ក្នុងប្រទេស​ទាំងពីរ​នេះ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១