ព័ត៌មានថ្មីបំផុត

កូរ៉េខាងជើង​ថា មី​ស៊ី​ល​ឆ្លង​ទ្វីប បាញ់​ពេលណា​ក៏បាន​ដែរ កន្លែង​ណា​ក៏បាន

ដោយ: ANN ថ្ងៃថ៍ន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧ 4,518
សន្តិសុខសង្គម
ANN កូរ៉េខាងជើង​ថា មី​ស៊ី​ល​ឆ្លង​ទ្វីប បាញ់​ពេលណា​ក៏បាន​ដែរ កន្លែង​ណា​ក៏បាន

កូរ៉េខាងជើង​បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ខ្លួន​អាច​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​គ្រប់ពេល​ទាំងអស់ នៅ​គ្រប់​គោលដៅ ដែល​កំណត់ដោយ​លោក គីម ជុន​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង។ កូរ៉េខាងជើង​បញ្ជាក់ថា គោលនយោបាយ​ធ្វើ​សត្រូវ​របស់​អាមេរិក​គឺជា​ដើម​ហេតុដែល​កូរ៉េខាងជើង​នៅតែមាន​គំនិត​អភិវឌ្ឍន៍​កម្លាំង​អាវុធ​របស់ខ្លួន។

 

អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា មី​ស៊ី​ល​ប្រភេទ​នេះ​នឹងត្រូវ​បាញ់​ចេញ​នៅពេល​ណាមួយ និង​កន្លែង​ណាមួយ ក្រោយ​សម្រេច​ដោយ​ស្នាក់ការ​កណ្តាល​នៃ​កូរ៉េខាងជើង។

 

ការប្រកាស​នេះ​បានធ្វើ​ឡើង ក្រោយ​ពេលដែល​លោក គីម ជុន​អ៊ុន​បាន​និយាយ​កាលពី​ថ្ងៃទី១ មករា​ថា ប្រទេស​កូរ៉េខាងជើង​មាន​សមត្ថ​ភាព​អាច​នឹង​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ហើយ។ ក្រោយមក រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ថា ប្រសិនបើ​មាន​បាញ់​មែន អាមេរិក​នឹង​បាញ់​ទម្លាក់ មិន​ថា​បាញ់​ចំ​ព្រំដែន​អាមេរិក ឬ​សម្ពន្ធមិត្ត​អាមេរិក​ទេ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១