ព័ត៌មានថ្មីបំផុត

ពានរង្វាន់តារាឯកសាំងហ្គាពួរ គឺជាព្រឹត្តិការណ៍ប្រជុំតារាល្បីលើកទី១ នៅកម្ពុជា

ដោយ: ហោ ឈុនឡុង ថ្ងៃថ៍ន្ទ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០១៥ 2,545,756
តារា
ANN ពានរង្វាន់តារាឯកសាំងហ្គាពួរ គឺជាព្រឹត្តិការណ៍ប្រជុំតារាល្បីលើកទី១ នៅកម្ពុជា

ភ្នំពេញ៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុនមេឌាខប ( MediaCorp ) ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្តដ៏ល្បីនៅប្រទេសសិង្ហបុរី បានរៀបចំព្រឹត្តិការណ៍មួយដែលមានឈ្មោះថា ពានរង្វាន់តារាឯសាំងហ្គាពួរ ដែលនេះ គឺជាព្រឹត្តិការណ៍ប្រជុំ​តារាល្បីៗលើកទី១ នៅកម្ពុជា ។

នៅក្នុងព្រឹត្តិការណ៍នោះ គេក៏ឃើញមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹត្តសភា និង អធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។

មូលហេតុដែលនាំឲ្យមានការរៀបចំព្រឹត្តិការណ៍នេះឡើងក៏ព្រោះតែ ក្រុមហ៊ុន មេឌាខប បានធ្វើការផ្សព្វផ្សាយខ្សែភាពយន្តរបស់ខ្លួនអស់រយៈពេល ២០ឆ្នាំមកហើយ នៅតំបន់អាស៊ី ហើយក្នុងនោះក៏មានកម្ពុជាផងដែរ ហើយដោយឃើញមានភាពចាប់អារម្មណ៍ខ្លាំងនាពេលបច្ចុប្បន្នចំពោះភាពយន្តសិង្ហបុរី ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវវ័យនោះ ទើបបានជាធ្វើឲ្យក្រុមហ៊ុន PPCTV សហការជាមួយ និង ក្រុមហ៊ុនមេឌាខប រៀបចំឲ្យមានព្រឹត្តិការណ៍នេះឡើ​ង​ក្នុ​ងប្រទេសកម្ពុជា។

ពានរង្វាន់ដែលបានរៀបចំឡើងក្នុងកម្មវិធីនោះមានចំនួន ១១ប្រភេទគឺ៖

ពានរង្វាន់តារាតួឯកប្រុសក្នុងដួងចិត្ត
ពានរង្វាន់តារាតួឯកស្រីក្នុងដួងចិត្ត
ពានរង្វាន់តារាតួរងប្រុសក្នុងដួងចិត្ត
ពានរង្វាន់តារាតួរងស្រីក្នុងដួងចិត្ត
ពានរង្វាន់តារាសម្តែងប្រុសឆ្នើម
ពានរង្វាន់តារាសម្តែងស្រីឆ្នើម
ពានរង្វាន់តារាកូរស្នេហ៍ក្នុងភាពយន្ត
ពានរង្វាន់តារាក្នុងក្តីស្រម៉ៃ
ពានរង្វាន់កំពូលខ្សែភាពយន្តសាំងហ្គាពួរ
ពានរង្វាន់តារាប្រុសក្នុងដួងចិត្តមិនប្រែប្រួល
ពានរង្វាន់តារាជំនាញលេងស្ទីល

សូមបញ្ជាក់ថា តារាដែលមកចូលរួមក្នុងកម្មវិធីនេះ គឺសុទ្ធតែជាតារាធ្លាប់បានសម្តែងក្នុងខ្សែ​ភា​ព​យ​ន្តដែលបានដាក់បញ្ចាំងនៅ ប៉ុស្តិ៍ទូរទស្សន៍ខែ្សកាប​ PPCTV ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១