ព័ត៌មានថ្មីបំផុត

បញ្ជូន​ជនសង្ស័យ​គ្រឿងញៀន​ខ្មែរ​៣​នាក់ ទៅកាន់​តុលាការ ខណៈ​ជនជាតិ​នី​ហ្ស៊េ​រី​យ៉ា​ម្នាក់ទៀត ត្រូវ​បញ្ជូនទៅ​ស្រុកកំណើត​វិញ​

ដោយ: ឡុក សំរិត ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 1,948
សន្តិសុខសង្គម
ANN បញ្ជូន​ជនសង្ស័យ​គ្រឿងញៀន​ខ្មែរ​៣​នាក់ ទៅកាន់​តុលាការ ខណៈ​ជនជាតិ​នី​ហ្ស៊េ​រី​យ៉ា​ម្នាក់ទៀត ត្រូវ​បញ្ជូនទៅ​ស្រុកកំណើត​វិញ​

រាជធានី​ភ្នំពេញ​៖ ក្រោយពី​បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ចំនួន ៤​នាក់ នៅក្នុង​សណ្ឋាគារ តាន់​ថា​វ័រ ស្ថិតនៅ​សង្កាត់​ទួល​ទំ​ពូ​ទី​១ ខណ្ឌចំការមន កាលពីពេល​ថ្មីៗ​នោះមក នៅ​រសៀល ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ នេះ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ជា​ជនជាតិខ្មែរ ចំនួន​៣​នាក់ ទៅកាន់​តុលាការ ខណៈដែល​ជនសង្ស័យ​ជា​ជនជាតិ​នី​ហ្ស៊េ​រី​យ៉ា​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅកាន់​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ បញ្ជូន​ទៅកាន់​ប្រទេស​កំណើត​វិញ​។​

ជនសង្ស័យ​ទាំង​៣​នាក់ រួមមាន​៖ ទី​១.​ឈ្មោះ នៅ សម្បត្តិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​និស្សិត រស់នៅ​ផ្ទះ​លេខ​NW១០០ ផ្លូវ​លេខ​២១ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​, ​ទី​២.​ឈ្មោះ អែម លក្ខិណា ហៅ​ល័​ក្ខ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​សណ្ឋាគារ តាន់​ថា​វ័រ បន្ទប់​៥០៣ ផ្ទះ​លេខ​១៧០ ផ្លូវ​៤៦៤ ក្រុម​៥ ភូមិ​២ សង្កាត់​ទួល​ទំ​ពូ​ទី​១ ខណ្ឌចំការមន​, ទី​៣.​ឈ្មោះ ម៉ៅ សា​ទុំ ហៅ​យ៉ា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​បុគ្គលិក​ម​ណ្ឌ​ល​កម្សាន្ត​រ៉ុ​ក ទីលំនៅ​បន្ទប់​ជួល ផ្លូវ​លេខ​៤៦៦ សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​ ​សំណុំ​រឿងនេះ ស្ថិតក្រោម​ចំណាត់ការ​របស់លោក ខាំ សុ​ផា​រី តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​គួររំលឹកថា ជនសង្ស័យ​ទាំ ៣​នាក់ ត្រូវបាន​សមត្ថ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​៨ និង​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧ កន្លងទៅ ដោយ​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន សរុប​ចំនួន ១០,៦៩​ក្រាម​៕​

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១