ព័ត៌មានថ្មីបំផុត

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ទាមទារ​រក​ចម្លើយ បន្ទាប់ពី​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​ត្រូវ​ប៉ូលិស​បាញ់សម្លាប់​នៅ​សហរដ្ឋអាមេរិក

ដោយ: ANN ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ 235,745
សន្តិសុខសង្គម
ANN នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ទាមទារ​រក​ចម្លើយ បន្ទាប់ពី​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​ត្រូវ​ប៉ូលិស​បាញ់សម្លាប់​នៅ​សហរដ្ឋអាមេរិក

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull នៅ​ថ្ងៃ​ពុធ​បាន​បញ្ជាក់ថា រដ្ឋាភិបាល​របស់លោក​នឹង​ទាមទារ​ឱ្យមាន​ការឆ្លើយតប​ពី​អាជ្ញាធរ​អាមេរិក អំពី​ករណី​ប៉ូលិស​សំលាប់​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​នៅក្នុង​ទីក្រុង Minneapolis កាលពី​ចុង​សប្តាហ៍​នេះ។

សេចក្តីរាយការណ៍​បានឱ្យដឹងថា កាលពី​យប់​ថ្ងៃ​សៅរ៍​ស្ត្រី​ជនជាតិ​អូស្ត្រាលី Justine Damond អាយុ ៤០ឆ្នាំ​ត្រូវបាន​មន្ត្រីប៉ូលិស​ក្រុង Minneapolis លោក Mohamed Noor បាញ់សម្លាប់ បន្ទាប់ពី​នាង​បាន​ទូរស័ព្ទ​ទៅ​លេខ ៩១១ សុំ​ជំនួយ​ទាក់ទង​នឹង​ការវាយប្រហារ​ដ៏​គួរឱ្យ​សង្ស័យ​នៅ​ជិត​ផ្ទះ​របស់​នាង។

នាង​គ្មាន​អាវុធ និង​បាន​ដើរ​ទៅជិត​រថយន្ត​ប៉ូលិស​ក្នុង​សំលៀកបំពាក់​គេង​យប់​របស់​នាង។ និយាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​អូស្ត្រាលី​នៅ​ថ្ងៃ​ពុធ​នេះ លោក Turnbull បាន​និយាយថា​រដ្ឋាភិបាល​នឹង​ស្វែងរក​ចម្លើយ បន្ទាប់ពី​មាន​អ្វីមួយ «ច្បាស់លាស់» បែរ​ទៅជា «ខុសឆ្គង»។

លោក Turnbull ថា យើង​កំពុង​ស្វែងរក​ចម្លើយ​ចំពោះ​រឿងនេះ វា​គឺជា​ការសម្លាប់​ដ៏​រន្ធត់​មួយ។ វា​មិនអាច​ពន្យល់​បានទេ។ តើ​ស្ត្រី​ម្នាក់​ដែល​ដើរ​តាម​ចិញ្ចើមថ្នល់​ក្នុង​សំលៀកបំពាក់​គេង​យប់​របស់គាត់​កំពុង​ស្វែងរក​ជំនួយ​ពី​ប៉ូលិស​ត្រូវបាន​បាញ់សម្លាប់​បែបនេះ​យ៉ាងម៉េច​ទៅ? វា​ជាការ​សម្លាប់​ដ៏​រន្ធត់​ពិតមែន ហើយ​យើង​កំពុង​ទាមទារ​ឱ្យមាន​ចម្លើយ​ក្នុងនាម​គ្រួសារ​របស់​នាង ហើយ​វា​ជាការ​សម្លាប់​ដ៏​សោកសៅ​បំផុត​នៅ​Minneapolis។

ការទាមទារ​របស់លោក Turnbull កើតឡើង​បន្ទាប់ពី​មានការ​រកឃើញថា​មន្ត្រីប៉ូលិស​ដែល​បាន​បាញ់សម្លាប់​ស្ត្រី​រងគ្រោះ Damond ទើបតែ​ចូល​បំរើការ​ងារ​ជា​ប៉ូលិស​ក្នុង​តំបន់​រយៈពេល​ពីរ​ឆ្នាំ។

នៅ​ព្រឹក​ថ្ងៃ​ពុធ មិត្តភក្តិ​និង​សមាជិកគ្រួសារ​របស់ Damond ចំនួន ៣០០នាក់​បាន​ចូលរួម​មរណទុក្ខ​នៅឯ​ឆ្នេរសមុទ្រ Freshwater ក្នុង​ទីក្រុង​ស៊ីដនី៕ ប្រភពពី CCFR

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១